អាមេរិកនិងអ៊ីស្រាអែលពិភាក្សាអំពីស្ថានភាពតំបន់

អាមេរិកនិងអ៊ីស្រាអែលពិភាក្សាអំពីស្ថានភាពតំបន់ - ảnh 1
លោកស្រី Clinton ជួបសន្ទនាជាមួយប្រធានាធិបតី
អ៊ីស្រាអែលShimon Peres

(VOV)-នាថ្ងៃទី១៦កក្កដា ក្នុងដំណើទស្សនកិច្ចអ៊ីស្រាអែល រដ្ឋមន្រ្តីការបរទេស
អាមេរិក Hillary Clinton បានមានការជួបគ្នាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ
លោក Shimon Peres។ថ្លែងមតិនៅទីនេះ លោកស្រី Clinton សង្កត់ធ្ងន់ថា អ៊ីស្រា
អែលនិងអាមេរិកត្រូវរួមគ្នាគិតគូរនិងធ្វើសកម្មភាពដើម្បីទប់ទល់និងការផ្លាស់ប្តូរ
យ៉ាងខ្លាំងក្លារដែលកំពុងប្រព្រឹត្តទៅនៅតំបន់មជ្ឈឹមបូព៌ា។ ក្នុងការជួបនេះ ភាគី
ទាំងពីរបានពិភាក្សាអុំពីបញ្ហាស៊ីរី អេហ្សីបកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងដំណើ
ការស្វែងរកសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡែទីន។ ប្រធានាធិបតី Shimon
Peres បានសម្តែងអំណរគុណចំពោះរាល់ការខំប្រឹងប្រែងរបស់រដ្ឋមន្រ្តីការបរទេស
អាមេរិកក្នុងដំណើការជួយឧបត្ថម្ភជម្រុញសន្តិភាពរវាងអ៊ីស្រាអែលជាមួយមជ្ឈ
ដ្ឋានថ្នាក់ដឹកនាំថ្មីរបស់អេហ្ស៊ីប។

        អ៊ីស្រាអែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោកស្រី Clinton ក្នុង ដំណើរទស្សនកិច្ចប្រទេសចំនួន៨ ក្នុងនោះមានវៀតណាមផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ