អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៣ ខែតុលា ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបចំនួនជាង ២៣៥,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៤,៨ លាននាក់។

រដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដែលមានចំនួនករណីឆ្លងជំងឺនិងស្លាប់ខ្ពស់បំផុតលើពិភពលោក ដោយមានជំងឺចំនួនជិត ៤៤.៥ លាននាក់ និងមានករណីស្លាប់ជាង ៧១៩.៦ ពាន់នាក់។ នៅក្នុងបរិបទដែលចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី ៧០០.០០០ នាក់ ប្រធានាធិបតីអាមេរិកលោក Joe Biden បន្តអំពាវនាវឱ្យប្រជាជនទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩។

ទាក់ទងនឹងស្ថានភាពជំងឺរាតត្បាតនៅទ្វីបអឺរ៉ុប វិទ្យាស្ថានស្រាវជ្រាវ Robert Koch (RKI) នៃប្រទេសអាល្លឺម៉ង់បានព្យាករណ៍ថា ពេលវេលាដែលជំងឺរាតត្បាតកូវីដ ១៩ អាចបន្ធូបន្ថយនឹងផ្លាស់ប្តូរក្នុងសរទរដូវ និងរដូវរងាឆ្នាំនេះ។ ការវាយតម្លៃរបស់ RKI គឺប្រហាក់ប្រហែលនឹងការវាយតម្លៃរបស់ទីភ្នាក់ងារការពារនិងគ្រប់គ្រងជំងឺនៃសហភាពអឺរ៉ុប (ECDC) ស្តីពីស្ថានភាពជំងឺកាន់តែអាក្រក់នៅទ្វីបអឺរ៉ុបក្នុងសរទរដូវនេះ ដោយសារតែអត្រានៃការចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ