អាមេរិ​ក​បង្កើន​កងទ័ពនៅមជ្ឈិមបូព៌ា ក្នុង​បរិបទ​ដែល​ភាពតាន​តឹង​​ឡើង​ជណ្ដើរ​

(VOVWORLD) - ក្រសួងការពារជាតិអាមេរិកនៅថ្ងៃទី ៣ ខែសីហា បានប្រកាស នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងបន្ថែមទៀត ក្នុងបរិបទដែលភាពតានតឹងឡើងជណ្ដើរ។

អ្នកនាំពាក្យរងនៃមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានរំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ថា ប្រទេសនេះនឹងការពារបុគ្គលិក និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ រួមទាំងការសន្យាការពារអ៊ីស្រាអែលចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។

អាមេរិ​ក​បង្កើន​កងទ័ពនៅមជ្ឈិមបូព៌ា ក្នុង​បរិបទ​ដែល​ភាពតាន​តឹង​​ឡើង​ជណ្ដើរ​ - ảnh 1នាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់អាមេរិក ។ រូបថត៖ កងទ័ពជើងទឹកអាមេរិក

សេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់បានប្រកាសអំពីការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់នៅទីក្រុងតេអេរ៉ង់ និងមេបញ្ជាការក្រុមហេសបូឡាក្នុងទីក្រុងបេរូត ដោយបង្កើនការព្រួយបារម្ភអំពីជម្លោះដ៏ទូលំទូលាយនៅមជ្ឈិមបូព៌ា។   

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Austin ក៏បានបញ្ជាឱ្យដាក់ពង្រាយនាវាចម្បាំង និងនាវាពិឃាតបន្ថែមទៀត ដែលមានសមត្ថភាពការពារមីស៊ីលប៉ាលីស្ទិកទៅកាន់មជ្ឈិមបូព៌ា និងតំបន់នានាចំណុះបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក ក៏ដូចជាបញ្ជូនក្រុមយន្តហោះចម្បាំងថ្មីមួយទៅកាន់នៅមជ្ឈិមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ