អាមេរិកបញ្ជាក់ជាថ្មីពីទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែងជាមួយអ៊ីស្រាអែល

(VOVWORLD) - អាណត្តិរយៈពេល ៧ ឆ្នាំរបស់លោក Rivlin គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១ ខាងមុខ ហើយសេតវិមានបានឲ្យដឹងថាដំណើរទស្សនកិច្ចនេះ“ នឹងលើកតម្លើងការចូលរួមចំណែកដែលលោកបានបង្ហាញដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព” រវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំ។
អាមេរិកបញ្ជាក់ជាថ្មីពីទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែងជាមួយអ៊ីស្រាអែល - ảnh 1ប្រធានាធិបតី លោក Joe Biden (រូបថត៖ TTXVN)

នៅថ្ងៃទី ១៩ ខែមិថុនា សេតវិមានបានឲ្យដឹងថាប្រធានាធិបតី លោក Joe Biden គ្រោងនឹងទទួលជួបជាមួយសមភាគីអ៊ីស្រាអែល លោក Reuven Rivlin នៅសេតវិមាន នៅថ្ងៃទី ២៨ ខែមិថុនាខាងមុខ។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានលើកច្បាស់ថា “ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Rivlin នឹងគូសបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល និងចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ នេះនឹងក្លាយទៅជាឱកាសមួយដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនិងឱកាសជាច្រើនដែលតំបន់កំពុងប្រឈម "។

អាណត្តិរយៈពេល ៧ ឆ្នាំរបស់លោក Rivlin គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១ ខាងមុខ ហើយសេតវិមានបានឲ្យដឹងថាដំណើរទស្សនកិច្ចនេះ“ នឹងលើកតម្លើងការចូលរួមចំណែកដែលលោកបានបង្ហាញដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព” រវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំ។

កាលពីដើមខែនេះ សភាអ៊ីស្រាអែលបានបោះឆ្នោតជ្រើសរើសលោក Isaac Herzog អតីតមេដឹកនាំគណបក្សពលករជាប្រធានាធិបតីទី ១១ របស់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ