អាមេរិកបដិសេធ​ មិន​ជាប់​ពាក់ព័ន្ធនឹងការវាយប្រហារ​លើវិមានក្រឹម​ឡាំង​ឡើយ​

(VOVWORLD) - រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឡើងសម្លេងច្រានចោលរាល់ការពាក់ព័ន្ធនឹងវត្ថុហោះហើរចំនួន២ដែលវាយប្រហារអត្តឃាតលើវិមានក្រឹមឡាំង កាលពីថ្ងៃទី៣ឧសភាកន្លងទៅ ក៏ដូចជាបានចាត់ទុកថា ការចោទប្រកាន់របស់រុស្ស៊ីគឺគ្មានមូលដ្ឋាននោះឡើយ។
អាមេរិកបដិសេធ​ មិន​ជាប់​ពាក់ព័ន្ធនឹងការវាយប្រហារ​លើវិមានក្រឹម​ឡាំង​ឡើយ​ - ảnh 1អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby។ (រូបថត៖ gettyimages)

ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី៤ ខែឧសភា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រកាសថា អាមេរិកមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារខាងលើទេ ហើយមិនទាន់ធ្វើការសន្និដ្ឋានណាមួយដែរ គ្រាន់តែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្វែងយល់ពីអ្វីដែលកំពុងកើតមានឡើង។ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយថា តើមន្ត្រីអាមេរិក-រុស្ស៊ីបានទាក់ទងគ្នាចំពោះករណីខាងលើដែរឬទេ។

មុននោះ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកឈរពីក្រោយការវាយប្រហារដោយដ្រូនទៅលើវិមានក្រឹមឡាំង ដោយប្រកាសថា រុស្ស៊ីបានដឹងថាការសម្រេចចិត្តធ្វើសកម្មភាព និងការវាយប្រហារភេរវកម្មបែបនេះ មិនត្រូវបាននាំចេញនៅទីក្រុងគៀវទេ ប៉ុន្តែនៅទីក្រុងវ៉ាស៊ីនតោនវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ