អាមេរិកបានដកទ័ពជំនួយចេញពីអាហ្វហ្គានី ស្ថាន

អាមេរិកបានដកទ័ពជំនួយចេញពីអាហ្វហ្គានី ស្ថាន - ảnh 1
អាមេរិកបានដកទ័ពជំនួយចេញពីអាហ្វហ្គានីស្ថាន។

       VOV-តាមប្រភពព័ត៌មាននៃក្រសួងការពារប្រទេសអាមេរិកនាថ្ងៃទី២១កញ្ញា​
ឲ្យដឹងថា ទាហានចំនួន៣ម៉ឺន៣ពាន់នាក់ដែលទទួលបទបញ្ជារបស់ប្រធានាធិបតី
Barack Obama ជំនួយឲ្យកំលាំងទ័ពចំរុះនៅអាហ្វហ្គានីស្ថាននាឆ្នាំ២០០៩បាន​ដក​
ចេញពីប្រទេសនេះ។ វគ្គជំនួយចុងក្រោយនេះត្រូវបាននាំចេញសំដៅរុញថយ
​ក្រោយ​​កំលាំង Taliban និងបង្កលក្ខណៈឲ្យកំលាំង NATO ជួយឧបត្ថម្ភ​អាហ្វហ្គានីស្ថាន ហ្វឹកហាត់កងទ័ពដល់កំរិតអាចធានាបានសន្តិសុខក្រោយពេល​កំលាំងកងទ័ពចំរុះ
ដកចេញ។ មុននោះការដកកងទ័ពជំនួយត្រូវបានព្យាករណ៍គឺ​ប្រព្រឹត្តទៅមុនចុងខែ
កញ្ញានេះ។ ប្រធានាធិបតី Obama បានប្រកាសថា​បញ្ឈប់​សង្គ្រាមនៅអ៊ីរ៉ាក់និង បន្ថយជាបណ្ដើរៗការចូលរួមសង្គ្រាមនៅអាហ្វហ្គានីស្ថានក្នុងពេលលោកឈរឈ្មោះ
ជាបេក្ខជនប្រធានាធិបតីអាមេរិកឡើងវិញក្នុងការបោះ​ឆ្នោតនាថ្ងៃទី៦វិច្ឆិកាខាងមុខ។ ការដកកងទ័ពជំនួយអាមេរិកចេញពី​អាហ្វហ្គានីស្ថានបានប្រព្រឹត្តទៅក្នុងពេលដែល
បណ្ដាមេបញ្ជាការ NATO កំពុងត្រូវ​ប្រឈមមុខនឹងការវាយប្រហារពីខាងក្នុងរបស់ កំលាំងអាហ្វហ្គានីស្ថានសំដៅទៅលើកំលាំងកងទ័ពចំរុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ