អាមេរិកបានបញ្ជាក់កំទេចមេដឹកនាំខាងឃោសនាការរបស់ IS

អាមេរិកបានបញ្ជាក់កំទេចមេដឹកនាំខាងឃោសនាការរបស់ IS - ảnh 1
អាមេរិកបានបញ្ជាក់កំទេចមេដឹកនាំខាងឃោសនាការរបស់ IS

          (VOV)_ កងទ័ពចម្រុះដឹកនាំដោយអាមេរិក ប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រ
កាស(IS) បានជូនដំណឹងនាថ្ងៃទី៣០មិនាថា៖​បានកំទេចមេដឹកនាំ​ទទួល​បន្ទុក​ផ្នែក​
ឃោសនាការរបស់ IS និងសហការីមួយចំនួនទៀត នៅទីរួមស្រុក Al-Qaim ភាគ​ខាង​
លិចអ៊ីរ៉ាក់ នាថ្ងៃទី២៥មិនាកន្លងទៅ។ អ្នកនាំពាក្យរបស់កងទ័ពចម្រុះ ដែលមាន​ទី
សា្នក់ការនៅទីក្រុងBaghdad (អ៊ីរ៉ាក់) វរសេនីយ៍ឯកJoseph Scrocca បាន​អោយ​ដឹងថា៖ 
លោក Ibrahim Al- Ansari ជាមេដឹកនាំសំខាន់ ​របស់ ​IS។ ​ភារកិច្ច​របស់​មុខ​សញ្ញា​នេះគឺ
ឃោសនាជ្រើសរើសជនប្រដាប់អាវុធបរទេស និងលើក​ទឹកចិត្ត​ការវាយប្រហារភេរវកម្ម
នៅបណ្ដាប្រទេសលោកខាងលិច។ មន្ត្រីមួយរូបទៀត​របស់ក្រសួងការពារជាតិអាមេ
រិកក៏បានអោយដឹងថែមទៀតថា៖ការវាយប្រហារតាមជើងអាកាសនេះក៏កំទេចជន
ថ្មាន់កាំភ្លើង IS ចំនួន៤នាក់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ