អាមេរិក​បា​ន​ប្រកាសកញ្ចប់ជំនួយយោធាមាន​តម្លៃ ៤០០ លានដុល្លារសម្រាប់អ៊ុយក្រែន

(VOVWORLD) - សហរដ្ឋអាមេរិកនាថ្ងៃទី ១០ ខែឧសភា បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ៤០០ លានដុល្លារអាមេរិកដល់អ៊ុយក្រែន។ នេះគឺជាកញ្ចប់ជំនួយទីបីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនក្នុងរយៈពេលតិចជាង ៣ សប្តាហ៍។ 

កញ្ចប់ជំនួយទាំង២ កាលមុននោះ ត្រូវបានប្រកាសនៅចុងខែមេសា ជាមួយតម្លៃសរុបចំនួន ៧ ពាន់លានដុល្លារអាមេរិក។

សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយថ្មីមួយ បន្ទាប់ពីរដ្ឋសភារបស់ប្រទេសនេះបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ជំនួយបរទេសដែលមានតម្លៃ ៩៥ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្រិតជំនួយសម្រាប់អ៊ុយក្រែនមានតម្លៃ ៦០,៨ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ