អាមេរិក​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ ចំនួន ៤០០​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន

(VOVWORLD) - ក្រសួងការពារជាតិអាមេរិក នៅថ្ងៃទី១០ ខែវិច្ឆិកា បានប្រកាសកញ្ចប់ជំនួយយោធា ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះរួមទាំងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលពីដីទៅអាកាសផងដែរ។ 
អាមេរិក​ប្រកាស​កញ្ចប់​ជំនួយ​យោធា​ ចំនួន ៤០០​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន - ảnh 1រូបភាព៖ AFP/TTXVN

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Sabrina Singh អនុលេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ បានបញ្ជាក់ថា កញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក នឹងរួមបញ្ចូលប្រព័ន្ធការពារអាកាសក្នុងរយៈកម្ពស់ទាប និងអាចបត់បែនបាន Avenger ចំនួន៤  ក៏ដូចជាមីស៊ីល Stinger ដែលប្រើប្រាស់សម្រាប់ប្រព័ន្ធទាំង ៤។ នេះជាលើកដំបូងហើយដែលទីក្រុងវ៉ាស៊ីនតោនបានផ្តល់ឲ្យក្រុងកៀវនូវប្រព័ន្ធការពារដែនអាកាស Avenger។ ជាមួយនឹងកញ្ចប់ជំនួយថ្មីនេះ ថវិកាជំនួយសន្តិសុខសរុប របស់អាមេរិកសម្រាប់អ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ បានឈានដល់ ១៨,៦ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ