អាមេរិកប្រកាសមិនធ្វើសម្បទានចំពោះ ស.ប.ប.ក

(VOVWORLD) -លោក Pompeo ក៏បានអះអាងថាយុទ្ធនាការរបស់អាមេរិក ជាមួយដៃគូក្នុងការបញ្ចុះបញ្ចូលព្យុងយ៉ាងឲ្យបោះបង់ចោលកម្វិធីនុយក្លេអ៊ែររបស់ខ្លួនគឺកំពុងទទួលបានលទ្ធផលដ៏ល្អប្រសើរ។

ថ្លែងមតិបើកឆាកនៅឯសវនាការនៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាប់អាមេរិក នាថ្ងៃទី២៣ ឧសភា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Mike Pompeo បានប្រកាសថា៖ ប្រទេសខ្លួនត្រៀមខ្លួនជាស្រេចដកខ្លួនចេញពីកិច្ចចរចាជាមួយ ស.ប.ប.ក ប្រសិនបើការចរចានាពេលខាងមុខស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងក្នុងទិសដៅខុស។

អាមេរិកប្រកាសមិនធ្វើសម្បទានចំពោះ ស.ប.ប.ក - ảnh 1រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Mike Pompeo 

លោក Pompeo ក៏បានអះអាងថាយុទ្ធនាការរបស់អាមេរិក ជាមួយដៃគូក្នុងការបញ្ចុះបញ្ចូលព្យុងយ៉ាងឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺកំពុងទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ជំហរអាមេរិកនឹងមិនផ្លាស់ប្តូរទេ រហូតដល់ពេលណាដែលវ៉ាស៊ីនតោនមើលឃើញនូវជំហានគួរឲ្យជឿទុកចិត្ត ពោលគឺទទួលបានគោលដៅ បោះបង់ចោលនុយក្លេអ៊ែរ ទាំងស្រុង អាចត្រួតពិនិត្យបាន និងមិនអាចប្រែក្រឡាសបាន។

លោក Pompeo ក៏បានសង្កត់ធ្ងន់ថា៖រហូតមកដល់ពេលនេះអាមេរិកមិនមាន និងមិនមានបំណងធ្វើសម្បទានចំពោះថ្នាក់ដឹកនាំ ស.ប.ប.ក ក្នុងជំនួបចរចារវាងថ្នាក់ដឹកនាំអាមរិកនិងកូរ៉េខាងជើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនានៅសិង្ហបុរី។

ស្ដីពីសំណើររបស់លោក Kim Jong-un អំពីបំណងចង់ទទួលការជួយឧតត្ថម្ភខាងសេដ្ឋកិច្ចពីអាមេរិក ហើយធានាសន្តិសុខ ដើម្បីជាថ្នូរនឹងការបោះបង់ចោលនុយក្លែអ៊ែរនោះ លោក Pompeo បានអះអាងថា៖ យើងខ្ញុំមានសុទិដ្ឋិនិយមថាយើងអាចទទួលបាននូវលទ្ធផលដែលនឹកស្មានមិនដល់ "។

ក្នុងបម្រែបម្រួលថ្មីៗបំផុត បន្ទាប់ពីមានសេចក្ដីប្រកាសរបស់ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Mike Pompeo នាថ្ងៃទី ២៤ ឧសភា អនុរដ្ឋមន្រ្តីការបរទេស ស.ប.ប.ក លោកស្រី  Choe Son Hui បានអះអាងថា ប្រទេសខ្លួននឹងពិចារណាអំពីជំនួបកំពូលជាមួយអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខ ប្រសិនបើវ៉ាស៊ីនតោនបន្តរក្សាសកម្មភាព "ហួសដែនកំណត់និងខុសច្បាប់" ។

លោកស្រី Choe Son Hui បានសង្កត់ធ្ងន់ថាអនាគតនៃសន្និសីទកំពូលរវាងអាមេរិក និងកូរ៉េខាងជើង គឺអាស្រ័យទៅលើការសំរេចចិត្ត និងកាយវិការរបស់អាមេរិក ទាំងស្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ