អាមេរិកពន្យារពេលបទដាក់ទណ្ឌកម្មប្រឆាំងវេណេហ្ស៊ូអេឡា

(VOVWORLD) -លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់លើស្ថានភាពវេណេហ្ស៊ូអេឡា ដែលបានបង្កប់គ្រោះអាសន្នចំពោះសន្តិសុខជាតិ និងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិក។
អាមេរិកពន្យារពេលបទដាក់ទណ្ឌកម្មប្រឆាំងវេណេហ្ស៊ូអេឡា - ảnh 1 ប៉ូលីសវេណេហ្ស៊ូអេឡាបានរារាំងក្រុមអ្នកតវ៉ាជ្រុលនិយមនៅតំបន់ព្រំដែន (រូបថត AFP / TTXVN)

នាថ្ងៃទី ៥ ខែមិនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានពន្យារពេល ប្រកាសភាពអាសន្នជាតិ រយៈពេល ១ ឆ្នាំទៀត ចំពោះស្ថានភាពនយោបាយនៅវេណេហ្ស៊ូអេឡា ដែលរួមមានបទដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រទេសអាមេរិកខាងត្បូងនេះ។ក្នុងសេចក្ដីប្រកាសដែលបានផ្ញើទៅកាន់រដ្ឋសភារបស់ លោកប្រធានាធិបតី Donald Trump ដែលត្រូវបានបង្ហោះនៅលើវេបសាយផ្លូវការរបស់សេតវិមាននោះ លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់លើស្ថានភាពវេណេហ្ស៊ូអេឡា ដែលបានបង្កប់គ្រោះអាសន្នចំពោះសន្តិសុខជាតិ និងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិក ហេតុដូច្នេះហើយ " ចាំបាច់ត្រូវប្រកាស ភាព អាសន្នជាតិ ដែលត្រូវបានចែងក្នុងក្រឹត្យនិតិ ប្រតិបត្តិ ១៣៦៩២ ទាក់ទឹនដល់ស្ថានភាពនៅវេណេហ្ស៊ូអេឡា។

នាថ្ងៃដដែល បេសកជនពិសេសអាមេរិកប្រចាំនៅវេណេហ្ស៊ូអេឡា លោក Elliot Abrams បានប្រកាសថាវ៉ាស៊ីនតោនកំពុងពិចារណាលើលទ្ធភាពអំពីបទដាក់ទណ្ឌកម្មថ្នាក់ក្រោមចំពោះទីក្រុងការ៉ាកាស។ លោក Abrams បានឲ្យដឹងថែមទៀតថាគោលនយោបាយរបស់អាមេរិកគឺជាការដាក់សម្ពាធខាងការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ