អាមេរិកពិភាក្សាអំពីការគំរាមកំហែងភេរវកម្ម

អាមេរិកពិភាក្សាអំពីការគំរាមកំហែងភេរវកម្ម - ảnh 1
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក Susan Rice

 (VOVworld)-វិមានសបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់នាថ្ងៃទី៣ស៊ីហា អំពីគ្រោះអាសន្ន
ដែលធ្វើឲ្យវ៉ាស៊ីតោនត្រូវនាំចេញការព្រមាន ចំពោះពលរដ្ឋអាមេរិក និងចេញបទបញ្ជា
ឲ្យស្ថានទូតអាមេរិកនៅបណ្តាប្រទេសឥស្លាមបិទ្វាជាបណ្តោះអាសន្ន។ ទីប្រឹក្សាសន្តិ

សុខជាតិអាមេរិក Susan Rice ធ្វើជាអធិបតីកិច្ចប្រជុំ និងមានការចូលរួមរបស់ រដ្ឋមន្រ្តី
ការបរទេស John Kerry ស្ថាប័ន និងថ្នាក់ដឹកនាំមួយចំនួនរបស់អា​មេរិក។ មុននោះនា
ថ្ងៃទី១សីហា រដ្ឋមន្រ្តីការបទេសអាមេរិក បានជូនដំណឹងថា​ ក្នុងប៉ុន្មានថ្ងៃខាងមុខនឹង
បិទទ្វាស្ថានទូត និងមូលដ្ឋានការបរទេសរបស់អាមេរិកនៅទីក្រុង Abu Dhabi របស់
បណ្តាប្រទេសអេមីរ៉ាត អារ៉ាបរួម ទីក្រុង Baghdad របស់អ៊ីរាក់ និងទីក្រុងកែរបស់
អេហ្ស៊ីប។ នេះត្រូវបានចាត់ទុកជា វិធានការបង្ការជាមុនដោយសារព្រួយប្រារម្ភអំពី
សន្តិសុខ សម្រាប់មន្រ្តី្កការបរទេសអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ