អាមេរិកមិនទទួលស្គាល់ការបោះប្រជាមតិអំពីខឿនឯករាជ្យរបស់ជន Kurd នៅអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី២៩ កញ្ញា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ប្រកាសថាវ៉ាស៊ីនតោនមិនទទួលស្គាល់ការបោះប្រជាមតិដោយឯកតោភាគីរបស់ជន Kurd នៅអ៊ីរ៉ាក់អំពីខឿនឯករាជ្យ ព្រមទាំងអំពាវនាវឲ្យភាគីទាំងអស់បញ្ចប់ ការប្រើប្រាស់អំពើហឹង្សានិងចូលរួមកិច្ចសន្ទនា។ 
អាមេរិកមិនទទួលស្គាល់ការបោះប្រជាមតិអំពីខឿនឯករាជ្យរបស់ជន Kurd នៅអ៊ីរ៉ាក់ - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖ AFP/TTXVN)

លោករូបនេះអះអាងថា ការ បោះឆ្នោតនាថ្ងៃទី២៥ កញ្ញា និងលទ្ធផលរបស់វាគឺខ្វះលក្ខណៈស្របច្បាប់ ហើយ អាមេរិកបន្តគាំទ្រប្រទេសអ៊ីរ៉ាក់មួយដ៏ឯកភាព សហព័ន្ធ ប្រជាធិបតេយ្យនិង សម្បូររុងរឿង។

        លោក Tillerson បានឲ្យដឹងថែមទៀតថា អាមេរិកព្រួយបារម្ភអំពីផលវិបាក នៃសកម្មភាពដោយឯកតោភាគីនេះ ព្រមទាំងដាស់តឿនឲ្យរដ្ឋអំណាចជន Kurd នៅប៉ែកខាងជើងអ៊ីរ៉ាក់គោរពតួនាទីរបស់រដ្ឋអំណាចកណ្ដាលដែលត្រូវបានបង្កើតឡើងតាមរដ្ឋធម្មនុញ្ញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ