អាមេរិកមិន​មានបំ​ណង​​ចង់​ផ្លាស់ប្តូររបបដឹក​នាំ​នៅរុស្ស៊ីនោះ​ទេ​

(VOVWORLD) - នៅថ្ងៃទី ២៧ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានផែនការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ីនោះទេ។
អាមេរិកមិន​មានបំ​ណង​​ចង់​ផ្លាស់ប្តូររបបដឹក​នាំ​នៅរុស្ស៊ីនោះ​ទេ​ - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សេរុយសាឡឹម តំបន់ West Bank។ (រូបថត៖ Reuters)

ការអះអាងនេះ ត្រូវបាននាំចេញបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា សមភាគីរុស្ស៊ីលោក Vladimir Putin “មិនអាចបន្តកាន់អំណាចទៀតឡើយ”។ ថ្លែងទៅកាន់អ្នកសារព័ត៍មានក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សេរុយសាឡឹម តំបន់ West Bank រដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានឲ្យដឹងថា ទស្សនៈរដែលប្រធានាធិបតីលោក Joe Biden និងសេតវិមានបាននាំចេញ មានន័យថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានសិទ្ធិដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ឬទីណាៗទាំងអស់។

មុននោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីអ៊ុយក្រែន និងចូលរួមកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងសហភាពអឺរ៉ុប (EU) លោកប្រធានាធិបតី Joe Biden បានរិះគន់លោកប្រធានាធិបតី  Vladimir Putin ហើយបានចាត់ទុកថា  មេដឹកនាំរុស្ស៊ីរូបនេះ “មិនអាចបន្តកាន់អំណាចទៀតឡើយ”។

គួរបញ្ជាក់ថាទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ក៏ដូចជាលោកខាងលិចកំពុងធ្លាក់ចុះដល់គំរិតទាបបំផុត។ មជ្ឈដ្ឋានអ្នកវិភាគជឿជាក់ថា ការពង្រឹងសន្តិសុខនៅចំហៀងខាងកើតរបស់អង្គការណាតូ គឺជាមូលហេតុវែងអន្លាយនៃការផ្ទុះឡើងភាពតានតឹងរវាងលោកខាងលិចនិងរុស្ស៊ី ដែលញុំាំងឱ្យរុស្ស៊ីដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ