អាមេរិករក្សាដដែលទស្សនៈដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស

(VOVWORLD) - នាថ្ងៃទី១៦ កញ្ញា សេតវិមានអះអាងថា រដ្ឋាភិបាលអាមេរិកនឹងមិន ផ្លាស់ប្ដូរទស្សនៈអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង ប៉ារីសស្ដីពីការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុឡើយ។ 
អាមេរិករក្សាដដែលទស្សនៈដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីស - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP)

(VOVworld) - នាថ្ងៃទី១៦ កញ្ញា សេតវិមានអះអាងថា រដ្ឋាភិបាលអាមេរិកនឹងមិន ផ្លាស់ប្ដូរទស្សនៈអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្ដីពីការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុឡើយ។ សេចក្ដីប្រកាសរបស់សេតវិមានសង្កត់ធ្ងន់ថា ប្រធានាធិបតីលោក Donald Trump បានអះអាងយ៉ាងច្បាស់លាស់ថា អាមេរិក នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ លុះត្រាតែខ្លួនអាចចូលរួមឡើងវិញជាមួយលក្ខ័ណ្ឌនាំមកផលប្រយោជន៍ថែមទៀត ចំពោះប្រទេសជាតិ។ សេចក្ដីប្រកាសពោលខាងលើ ត្រូវបានធ្វើឡើងក្រោយពីកាសែត Wall Street Journal បានរាយការណ៍នាថ្ងៃ ដដែលថា តំណាងអឺរ៉ុបទទួលបន្ទុកសកម្មភាពអាកាសធាតុនិងថាមពល Miguel Arias Canete ថ្លែងមតិនៅសន្និសីទមួយនៅប្រទេសកាណាដាថា អាមេរិកនឹងមិន ដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ