អាមេរិកសង្កត់ធ្ងន់ទៅលើតួនាទីរបស់រុស្ស៊ីក្នុងដំណោះស្រាយវិបត្តិនៅស៊ីរី

(VOVworld) – នាថ្ងៃទី ៣០ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី
 Jen Psaki បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រុស្ស៊ីក្នុងការខំប្រឹងប្រែងអន្តរជាតិនាំភាគី
ទាក់ទិននានានៅស៊ីរីចូលរួមតុកចរចារក្នុងសន្និសីទសន្តិភាពខាងមុខនេះ។ ថ្លែងមតិ
ចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោកស្រី Psaki បានឲ្យ ដឹងថា៖ វ៉ាស៊ីនចាត់ទុក
រុស្ស៊ីគឺជាដៃគូរសំខាន់មួយដែលជួយជំរុញសន្និសីទសន្តិភាពអន្តរជាតិ ក៏ដូចជា ដំណើរផ្ទេប្តូរនយោបាយនៅស៊ីរី។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននាំចេញ
សេចក្តីថ្លែងការនេះ បន្ទាប់ពី ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បញ្ជាក់ថា៖  
រដ្ឋអំណាច Damascus ទទួលបានកាំជ្រួច S-300 ពីរុស្ស៊ី។ ក្នុងពេលនោះ អ្នកនាំពាក្យ
នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Catherine Hayden  បានបដិសេធអធិបាយ
អំពីបទថ្លែងការនេះរបស់ប្រធានាធិបតីស៊ីរី។ ប៉ុន្តែ លោកស្រី Hayden សម្តែងនូវការព្រួយ
បារម្មហ៍ចំពោះការផ្តល់អាវុធសំរាប់រដ្ឋាភិបាលស៊ីរីរបស់រុស្ស៊ីនឹងអូសបន្លាយស្ថានភាព
អំពើរហឹង្សានៅស៊ីរីតទៅទៀត។ លោកស្រី​ Hayden បានអះអាងថា៖ អាមេរិកមាន
គោលបំណងសហការជាមួយរុស្ស៊ីដោះស្រាយវិបត្តិនៅស៊ីរី។ នាថ្ងៃដ៏ដែល ក្រសួង
ការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការដែលរិះគន់ការ ដែលអាមេរិកមិនលុបចោ
លការបង្កើតតំបន់ហាមហោះហើរនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ