អាមេរិកសន្យាបន្តសម្របសម្រួលជាមួយអាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 និងស្តារខឿនសេដ្ឋកិច្ច

(VOVWORLD) -  រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នៅថ្ងៃទី ២២ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) បានចេញសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន។
អាមេរិកសន្យាបន្តសម្របសម្រួលជាមួយអាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 និងស្តារខឿនសេដ្ឋកិច្ច - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូបថតៈ Reuters )

លោក Pompeo បានបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តសម្របសម្រួលជាមួយអាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 និង ជួយឧបត្ថម្ភ ដល់ការស្តារឡើងវិញ ខឿនសេដ្ឋកិច្ចនិងសង្គម ដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដូចជា ស្តារឡើងវិញកំណើនសេដ្ឋកិច្ចពិភពលោកទៀតផង។ ម្យ៉ាងវិញទៀត អាមេរិក នឹងបន្តរក្សាការវិនិយោគ រយៈពេលវែងលើជំនួយបច្ចេកទេសសេដ្ឋកិច្ចនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តាមរយៈកម្មវិធីទ្វេភាគីរបស់ទីភ្នាក់ងារ USAID នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃនិងវៀតណាម។

នៅឯកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ លោក Pompeo បាននិយាយថា បញ្ហាចាំបាច់គឺត្រូវស្វែងយល់ឲ្យបានច្បាស់ចំពោះការដែល ចិនកំពុងឆ្លៀតយកអំឡុងពេលដែលពិភពលោកផ្តោតលើវិបត្តិ Covid-19 ដើម្បីបន្តអាកប្បកិរិយាបង្ករឿងហេតុរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ ចិនកំពុងបង្កើនសម្ពាធយោធានិងបង្ខិតបង្ខំអ្នកជិតខាងដែលប្រកាសអធិបតេយ្យរបស់ខ្លួនលើសមុទ្រខាងកើត រួមទាំងបុកលិចនាវានេសាទរបស់វៀត ណាមទៀតផង។ ហេតុដូច្នេះ អាមេរិកប្រឆាំងជំទាស់ដាច់ខាត ចំពោះការសកម្មភាពសម្លុតប្រទេសដទៃរបស់ ចិន ហើយសង្ឃឹមថាប្រទេសផ្សេងទៀត នឹងធ្វើឱ្យចិនយល់ពីទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន។

លោក Pompeo បានបញ្ជាក់ថា អាមេរិកនិងអាស៊ានប្តេជ្ញាកសាងអនាគតមួយ ដោយផ្អែកលើគោលការណ៍រួម ដោយផ្តោតលើតួនាទីស្នូលរបស់អាស៊ាន ដែលតែងតែគោរពអធិបតេយ្យភាពជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ