អាមេរិកអនុវត្តផែនការហ្វឹកហាត់កំលាំងសន្តិសុខអ៊ីរ៉ាក់


អាមេរិកអនុវត្តផែនការហ្វឹកហាត់កំលាំងសន្តិសុខអ៊ីរ៉ាក់ - ảnh 1
អាមេរិកអនុវត្តផែនការហ្វឹកហាត់កំលាំងសន្តិសុខអ៊ីរ៉ាក់ (Image: baotintuc.vn)

(VOVworld) – នាថ្ងៃទី ១៥ តុលា បណ្ដាទីប្រឹក្សាយោធាអាមេរិកបានមកដល់អ៊ីរ៉ាក់ ដើម្បីហ្វឹកហាត់ដល់កំលាំងសន្តិសុខប្រទេសសាម៉ីក្នុងកាលៈទេសៈដែលកំលាំងនេះ
បន្តប្រឈមមុខនឹងការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស”
 (IS)។ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា៖ ទីប្រឹក្សាអាមេរិកចំនួន ១ រយនាក់បានមក​ដល់មូលដ្ឋានកងទ័ពជើងអាកាសនៅខេត្ត Anbar ភាគខាងលិចប្រទេសនេះ ដើម្បីហ្វឹក ហាត់និងបណ្តុះបណ្ដាលកងកំលាំងសន្តិសុខរបស់អ៊ីរ៉ាក់។ ក្នុងព្រឹត្តិកាណ៍ផ្សេងមួយ
ទៀត នាថ្ងៃទី ១៥ តុលា អគ្គអធិការកិច្ចប៉ូលីសម៉ាឡេស៊ី លោក Khalid Abu Bakar បាន
ឲ្យដឹងថា៖ ជនម៉ាឡេស៊ីចំនួន ១៣ នាក់ដែលត្រូវជាប់សង្ស័យទាក់ទិនដល់ក្រុម
ឥស្លាមជ្រុលនិយម (IS) នៅអ៊ីរ៉ាក់ ត្រូវបានចាប់ខ្លួន។ ដោតហេតុនេះ តាំងពីថ្ងៃទី ២៨
មេសា រហូត​មកដល់ពេលនេះ មាឡេស៊ីបានចាប់ឃុំខ្លួនមនុស្សចំនួន ៣៦ នាក់ដែល​ត្រូវបានសង្ស័យមានទំនាកទំនងជាមួយ IS។ មុននោះ រដ្ឋាភិបាលម៉ាឡេស៊ីបានឲ្យដឹង
ថា៖ ជនម៉ាឡេស៊ីយ៉ាងតិចបំផុតចំនួន ៣០ ដល់ ៤០ នាក់ បានចូលរួមក្នុងជំលោះនៅ
ស៊ីរីនិងកំលាំង IS កំពុងបង្កើនការប្រមូលផ្តុំទាហានតាមរយៈបណ្ដាញគេហទំព័រណ៍
សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ