អាមេរិកអំពាវនាវឲ្យចិនបញ្ឈប់ការបើកទូលាយ ADIZ ក្នុងតំបន់ជំលោះអធិបតេយ្យភាព

អាមេរិកអំពាវនាវឲ្យចិនបញ្ឈប់ការបើកទូលាយ ADIZ ក្នុងតំបន់ជំលោះអធិបតេយ្យភាព - ảnh 1
អន្តហោះប្រយុទ្ធ B-52 របស់អាមេរិក។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៤ កុម្ភៈ ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់
អាស៊ី-ប៉ាស៊ីហ្វិក លោក Daniel Russel បានឲ្យដឹងថា៖ អាមេរិកបានអំពាវនាវឲ្យចិន
បញ្ឈប់ការបើកទូលាយតំបន់ការពារដែនអាកាសលើសមុទ្រ (ADIZ) ក្នុងតំបន់ជំលោះ
អធិបតេយ្យភាព។ លោក Russel បានអះអាងថា៖ អាមេរិកព្រួយបារម្មណ៍ចំពោះបំរ៉ែ
បំរួលដែលបានកើតមានឡើងលើសមុទ្រ Hoa Tung ក៏ដូចជា លើសមុទ្រខាងកើត
នាពេលថ្មីនេះ។ ជាពិសេសគឺបណ្ដាអំពើ ដោយឯតោភាគីនិងមានចរិតលក្ខណៈ
បង្ករឿងហេតុ រួមជាមួយសេចក្តីថ្លែងការ​គ្មានចិរតលក្ខណៈការទូតនិងមិនស្រប
ច្បាប់របស់ចិន។ អាមេរិកចាត់ទុកថា៖ ការបង្កើតតំបន់ ADIZ គ្រាន់តែបង្កអស្ថិរភាព
ក្នុងតំបន់ដែលរារាំងសកម្មភាពនាវា ចរណ៍លើតំបន់សមុទ្រអន្តរជាតិ ទៀតផង។ ស្តីពីប្រតិកម្មរបស់អាមេរិកចំពោះ ករណីចិនបន្តបើកទូលាយតំបន់ ADIZ លើតំបន់
ជំលោះផ្សេងៗទៀត លោក Russel បានឲ្យដឹងថែមទៀតថា៖ រដ្ឋអំណាចនៃប្រធានា
ធិបតី Barack Obama បានប្រតិកម្មយ៉ាងឆាប់ៗក្នុងពេលដែលចិនបានបង្កើត ADIZ នៅតំបន់ជំលោះលើ សមុទ្រជាមួយជប៉ុននាចុងឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ