អ៊ុយក្រែន និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាសន្តិសុខ

(VOVWORLD) - នាថ្ងៃទី ១៦ ខែកុម្ភៈ នៅវិមានប្រធានាធិបតី - វិមាន Elysée ក្នុងទីក្រុងប៉ារីស (ប្រទេសបារាំង) ប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។ 

កិច្ចព្រមព្រៀងនេះ រួមមានការសន្យារបស់ទីក្រុងប៉ារីសក្នុងការបង្កើនជំនួយដល់ទីក្រុងគៀវរហូតដល់ ៣ ពាន់លានអឺរ៉ូនៅឆ្នាំនេះ បន្ទាប់ពីកញ្ចប់ជំនួយមានតម្លៃ ១,៩ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២២ និង ២,១ ពាន់លានអឺរ៉ូកាលពីឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ អូសបន្លាយរយៈពេល ១០ ឆ្នាំ ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទ័ពកាំភ្លើងធំរវាងប្រទេសទាំងពីរ ហើយនឹងត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែនក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប (EU) និងអង្គការណាតូ នាពេលខាងមុខ។

អ៊ុយក្រែន និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាសន្តិសុខ - ảnh 1លោក Zelensky និងលោក Macron បានចាប់ដៃគ្នានៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីសកាលពីថ្ងៃទី ១៦ ខែកុម្ភៈ។ រូបថត៖ AFP

តាមការគ្រោងទុក នាថ្ងៃទី១៦ កុម្ភៈ នៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich ដែលបានប្រព្រឹត្តទៅនៅប្រទេសអាឡឺម៉ង់ ប្រធានាធិបតី Zelensky នឹងបន្តអំពាវនាវឱ្យមានការបង្កើនជំនួយដល់អ៊ុយក្រែន។ ដំណើរទស្សនកិច្ចនៅអឺរ៉ុប របស់មេដឹកនាំអ៊ុយក្រែន ត្រូវបានធ្វើឡើងក្នុងបរិបទដែលកញ្ចប់ជំនួយរាប់ពាន់លានដុល្លាររបស់បណ្តាប្រទេសលោកខាងលិចកំពុងប្រឈមមុខនឹងការលំបាក នៅពេលដែលប្រទេសដែលរួមចំណែកធំបំផុតគឺសហរដ្ឋអាមេរិកកំពុងឈានចូលឆ្នាំបោះឆ្នោតដ៏សំខាន់មួយ។ ចាប់តាំងពីចុងឆ្នាំ២០២៣មក វិវាទក្នុងសភាសហរដ្ឋបានធ្វើឱ្យជំនួយយោធាចំនួន ៦០ ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ទីក្រុងគៀវ មិនទាន់ត្រូវបានអនុម័តនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ