អ៊ុយក្រែនបង្កើតច្រករបៀងមនុស្សធម៌ចំនួន ១១

(VOVWORLD) - កាលពីថ្ងៃទី៥ ខែមេសា មនុស្សប្រមាណ ៣.៨០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលមានជម្លោះនៅអ៊ុយក្រែន។
អ៊ុយក្រែនបង្កើតច្រករបៀងមនុស្សធម៌ចំនួន ១១ - ảnh 1ជនភៀសខ្លួនអ៊ុយក្រែននៅ Przemysl ប្រទេសប៉ូឡួញ។ (រូបថត៖ PAP/VNA)
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk ប្រកាសកាលពីថ្ងៃទី ៦ ខែមេសាថា ប្រទេសនេះបានបង្កើតច្រករបៀងមនុស្សធម៌ចំនួន ១១ ដើម្បីអនុញ្ញាត ឲ្យជនស៊ីវិលចាកចេញពីទីក្រុងដែលរងផលប៉ះពាល់ដោយជម្លោះ ហើយផ្តល់ជំនួយ មនុស្សធម៌។ តាមនោះ ច្រករបៀងមនុស្សធម៌បានជួយបើកច្រកធ្វើដំណើរសុវត្ថិភាព ពីទីរួមស្រុកចំនួន៥នៅ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន រួមជាមួយទីរួមស្រុកនិង ភូមិចំនួន៥នៅ Luhansk។ ច្រករបៀងមនុស្សធម៌មួយទៀតក៏ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ជនស៊ីវិលដែលចាកចេញពីក្រុង Mariupol នៅ Donetsk ដើម្បី ចាកចេញពីតំបន់ប្រយុទ្ធដោយមធ្យោបាយបុគ្គល។ កាលពីថ្ងៃទី៥ ខែមេសា មនុស្សប្រមាណ ៣.៨០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលមានជម្លោះនៅអ៊ុយក្រែន។
ក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត ចាប់តាំងពីការដាក់ពង្រាយប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែនមក រដ្ឋាភិបាលរុស្ស៊ីបានបែងចែកថវិកាជាង ២២០ លានរូប្ល (ស្មើនឹង២,៨លានដុល្លាអាមេរិក) សម្រាប់ការចំណាយទាក់ទងនឹងការផ្តល់សេវាសុខា ភិបាលដល់ពលរដ្ឋអ៊ុយក្រែនដែលជម្លៀសទៅកាន់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ