អ៊ុយក្រែន​បាន​ប្រកាស​​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការ​សន្តិភាព

(VOVWORLD) - កាលពីថ្ងៃទី ២ សីហា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រកាសយុទ្ធសាស្ត្រ៣ដំណាក់កាល៣ ដើម្បីអនុវត្តផែនការសន្តិភាពរបស់ប្រទេសនេះ ដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីចុងឆ្នាំមុន។
អ៊ុយក្រែន​បាន​ប្រកាស​​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការ​សន្តិភាព - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ រូបថត៖ AFP/TTXVN

យោងតាមសេចក្តីប្រកាសដែលបានបង្ហោះនៅលើ Telegram ដោយប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak ក្នុងដំណាក់កាលដំបូងនឹងមានកិច្ចប្រជុំរវាងអាជ្ញាធរអ៊ុយក្រែន និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសប្រចាំនៅអ៊ុយក្រែន សំដៅពិភាក្សាលម្អិតអំពីផែនការសន្តិភាព។ ក្នុងដំណាក់កាលទីពីរ ទីក្រុងគៀវ នឹងធ្វើការពិភាក្សាជាមួយទីប្រឹក្សានយោបាយនិងសន្តិសុខជាតិនៃបណ្តាប្រទេសដើម្បីស្វែងរកយន្តការអនុវត្តផែនការសន្តិភាព។ ដំណាក់កាលចុងក្រោយគឺការរៀបចំកិច្ចប្រជុំកំពូលជាសកលដោយមានការចូលរួមពីមេដឹកនាំពិភពលោកដើម្បីអនុវត្តវិធានការបញ្ឈប់ជម្លោះនៅអ៊ុយក្រែន។

យោងតាមលោក Andriy Yermak សន្និសីទអន្តរជាតិដំបូងដែលពិភាក្សាអំពីផែនការសន្តិភាពរបស់អ៊ុយក្រែនត្រូវបានធ្វើឡើងនៅប្រទេសដាណឺម៉ាកកាលពីខែមិថុនា ហើយសន្និសីទបន្ទាប់នឹងប្រព្រឹត្តទៅនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ៥-៦ ខែសីហា ខាងមុខ។ កាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធឺណេតមួយនៅឯកិច្ចប្រជុំកំពូលនៃក្រុម G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី លោកប្រធានាធិបតី Zelensky បានបង្ហាញផែនការសន្តិភាព រួមទាំង 10 ចំណុចដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ