អ៊ុយក្រែន៖ប្រធានាធិបតីបានចាត់តាំងនាយករដ្ឋមន្ត្រីស្តីទី កែទម្រង់អរស្ថាប័នសន្តិសុខ

(VOV)_នាថ្ងៃទី៥ កុម្ភះ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych បាន ចុះហត្ថលេខាលើអនុក្រិដ្ឋស្ដីពីការ​ចាត់តាំង លោក​ Sergey Arbuzov ធ្វើជានាយក រដ្ឋមន្ត្រីស្ដីទី ជំនួសអោយអតីតនាយករដ្ឋមន្ត្រី​ Mykola Azarov។

អ៊ុយក្រែន៖ប្រធានាធិបតីបានចាត់តាំងនាយករដ្ឋមន្ត្រីស្តីទី កែទម្រង់អរស្ថាប័នសន្តិសុខ - ảnh 1
លោក​ Sergey Arbuzov (VTC)

          ទន្ទឹមនឹងនោះ លោក Viktor Yanukovych ក៏បានអនុវត្តការផ្លាស់ប្តូរថ្មី​ជួរដឹកនាំ  ក្នុងស្ថាប័នសន្តិសុខនៃប្រទេសនេះដែរ។

          ក៏ក្នុងពេលនេះដែរ នាថ្ងៃទី ៥ កុម្ភះ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន Vikto Pshonka បាន ប្រកាសថា៖ ប្រសិនបើ ដល់ថ្ងៃទី ១៧ កុម្ភះ បាតុករមិនដក់ចេញពីបណ្ដាទីភ្នាក់ងារ 
ស្ថាប័នសាធារណនោះ គឺស្ថាប័ននីតិបញ្ញាត្តិ អ្នកស៊ើបការណ៍ អ្នកអាជ្ញា ចៅក្រមនឹង
ធ្វើសកម្មភាពតាមការកំណត់ក្នុងក្របច្បាប់ ព្រហ្មទណ្ឌនិង ច្បាប់នីតិវិធីរដ្ឋប្បវេណីរបស់ អ៊ុយក្រែនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ