អ៊ុយក្រែន-ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ

(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអ៊ុយក្រែនទៅកាន់ទីក្រុង Warsaw ។ 
អ៊ុយក្រែន-ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (ស្តាំ) និងនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk ក្នុងសន្និសីទសារព័ត៌មានរួមក្នុងទីក្រុង Kiev ។ រូបថត៖ AFP/TTXVN

ភាគីទាំងពីរមានកិច្ចពិភាក្សាទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអ៊ុយក្រែន និងប៉ូឡូញ ផ្លូវរបស់អ៊ុយក្រែនឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុប (EU) ក៏ដូចជាការពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែកក្កដាដល់ថ្ងៃទី ១១ ខែកក្កដា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ថ្លែងមតិបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ នាយករដ្ឋមន្ត្រីលោក Donald Tusk ក៏បាននិយាយថា ប៉ូឡូញកំពុងពិភាក្សាអំពីវិធីផ្តល់ថាមពលដល់អ៊ុយក្រែនមុនរដូវរងារខាងមុខ។ កិច្ចព្រមព្រៀងជាមួយប៉ូឡូញ គឺជាកិច្ចព្រមព្រៀងសន្តិសុខលើកទី ២១ ដែលក្រុងកៀវបានចុះហត្ថលេខាជាមួយប្រទេសនានា និងប្លុក រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ ដាណឺម៉ាក កាណាដា អ៊ីតាលី ហូឡង់ ហ្វាំងឡង់ ឡាតវី អេស្ប៉ាញ ប៊ែលហ្សិក ព័រទុយហ្គាល់ និងស៊ុយអែត។ មុននោះ មន្ត្រីមកពីប្រទេសទាំងនេះបាននិយាយថា កិច្ចព្រមព្រៀងទាំងនេះមិនដូចសន្ធិសញ្ញាស្វ័យការពាររួមរវាងប្រទេសសមាជិកណាតូឡើយ ពោលគឺការប្តេជ្ញាចិត្តសម្រាប់ក្រុងកៀវក្នុងការពង្រឹងសមត្ថភាពការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ