អ៊ុយក្រែនពង្រឹងសមត្ថភាពការពារជាតិជាបន្ទាន់

អ៊ុយក្រែនពង្រឹងសមត្ថភាពការពារជាតិជាបន្ទាន់ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko
 (រូបថតៈRIA Novosti)

(VOVworld)-ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានចុះហត្ថលេខា
លើអនុក្រិត្យ១នាថ្ងៃទី២៤កញ្ញា “អំពីរាល់វិធានការការពារអ៊ុយក្រែនបន្ទាន់និងពង្រឹង
លទ្ធភាពការពារជាតិរបស់ប្រទេសជាតិ”។ តាមអនុក្រិត្យនេះ គឺធានា ការត្រៀមខ្លួន
ជាស្រេច របស់ស្ថាប័នកណ្តាល ខឿនសេដ្ឋកិច្ចនិងសង្គម សំដៅ ទប់ទល់នឹងការ
ឈ្លានពានដោយប្រដាប់អាវុធប្រឆាំងនឹងអ៊ុយក្រែន។ ផល​ ប្រយោជន៏ជាតិជាអាទិ
ភាពរបស់អ៊ុយក្រែន គឺបន្តការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរ យុទ្ធសាស្រ្តជាមួយអាមេ
រិក សហភាពអឺរ៉ុប EU និងអង្គការសន្ធិសញ្ញាអត្លង់តិច​ខាងជើង(NATO)។

       ក្នុងព្រឹត្តការណ៍ទាក់ទិន១ទៀត ប្រធានាធិបតីអាមេរិក លោក​Barack Obama ទើបនឹងបញ្ជាណែនាំផ្តល់ខ្ទង់ប្រាក់ជំនួយយោធាសម្រាប់អ៊ុយក្រែន មានចំនួន៥
លានដុល្លារអាមេរិក សំដៅជួយឧបត្ថម្ភការខំប្រឹងប្រែងទល់ទល់ នឹងវិបត្តិនៅ
ភាគខាងកើតរបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ