អ៊ុយក្រែនមានគោលបំណងចរចារឡើងវិញជាមួយរុស្ស៊ីអំពីតម្លៃឧស្ម័នដុត

(VOVworld)-រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក Vladimir Demchyshyn នាថ្ងៃទី ១៥
កញ្ញាបានឲ្យដឹងថា ប្រទេសនេះមានគោលបំណងចរចារដើម្បី បញ្ចុះតម្លៃឧស្ម័ន
ដុតរបស់រុស្ស៊ីពី២៥២ដុល្លារអាមេរិកចុះនៅ២២០ដុល្លារអាមេរិកក្នុង១ពាន់ម៉ែត្រ
គូប។ តាមលោករូបនេះថា តម្លៃដែលបានព្រមព្រៀងក្នុងកិច្ចសន្យាដែល អ៊ុយក្រែនបានចុះហត្ថលេខាជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្ម័នដុត Gazprom របស់​
រុស្ស៊ីតាំងពីឆ្នាំ២០០៩មក គឺមិនឆ្លុះបញ្ជាំងត្រឹមត្រូវតាមតម្លៃទីផ្សារនៅឡើយ។
លោក Demchyshin សង្ឃឹមថា អ៊ុយក្រែន រុស្ស៊ី និង EU អាចទទួលបានកិច្ច ព្រមព្រៀងអំពីការផ្តល់ឧស្ម័នដុតនាប៉ុន្មានសប្តាហ៍ខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ