អ៊ុយក្រែនអនុវត្តស្ថានភាពប្រកាសអាសន្នខ្ពស់ក្នុងទូទាំងប្រទេស

អ៊ុយក្រែនអនុវត្តស្ថានភាពប្រកាសអាសន្នខ្ពស់ក្នុងទូទាំងប្រទេស - ảnh 1
អ៊ុយក្រែនអនុវត្តស្ថានភាពប្រកាសអាសន្នខ្ពស់ក្នុងទូទាំងប្រទេស (Image: VNA)


(VOVworld) – នៅចំពោះមុខគ្រោះអាសនចំពោះតានតឹងឡើងជណ្តើរដ៏ធ្ងន់ធ្ងរ
នៅខេត្ត Donetsk និងខេត្ត Lugansk ភាគខាងកើតអ៊ុយក្រែន នាថ្ងៃទី ២៦ មករា
រដ្ឋអំណាច មជ្ឈឹមអ៊ុយក្រែនបានសម្រេចអនុវត្តស្ថានភាពប្រកាសអាសន្នខ្ពស់
ក្នុងទូទាំងប្រទេស។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី
អ៊ុយក្រែន លោក Arseniy Yatsenyuk បានឲ្យដឹងថា៖ តាមច្បាប់ការពារប្រជាពល
រដ្ឋអ៊ុយក្រែន រដ្ឋអំណាច Kiev បានអនុម័តលើសេចក្តីសម្រេចអនុវត្តស្ថានភាព
ប្រកាសអាសន្នថ្នាក់រដ្ឋជាពិសេសចំពោះ ខេត្ត Donetsk និងខេត្ត Lugansk។
ក្រៅពីនោះ អ៊ុយក្រែនបានប្រកាសបង្កើតគណៈ​កម្មាធិការស្ថានភាពប្រកា
សអាសន្នថ្នាក់តំបន់។ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញក្នុង
កាលៈទេសៈសភាពការប្រយុទ្ធនៅតំបន់ខាងកើតអ៊ុយក្រែនកំពុងប្រព្រឹត្ត
ទៅដ៏ស្មុគស្មាញ។ តំបន់នេះអាចធ្លាក់ចូលក្នុងសង្គ្រាមធំមួយដោយមិនអើពើ
ដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំង ២ បានចុះហត្ថលេខានាខែ
កញ្ញាឆ្នាំ ២០១៤ នៅទីក្រុង Minsk (បេឡារុស)។ ទាក់ទិនដល់សហគមន៍ជន
វៀតណាមនៅតំបន់ជំលោះ នាថ្ងៃ ទី ២៦ មករា សហគមន៍ជនវៀតណាមនៅ
ទីក្រុងកំពង់ផែរ Mariupolបានអំពាវនាវឲ្យប្រជាជនភៀសខ្លួនចេញពីទីក្រុង
នេះព្រមទាំងរក្សាការទាក់ទង់ជាមួយស្ថានទូតវៀតណាម ប្រចាំនៅអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ