អ៊ីរ៉ាក់កំណត់មុខសញ្ញាជនប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី

(VOVWORLD) - ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា នឹងតាមប្រមាញ់ជនល្មើស ហើយនឹងបង្ហាញអត្តសញ្ញាណនៃមុខសញ្ញាទាំងនេះ។ 

អ៊ីរ៉ាក់កំណត់មុខសញ្ញាជនប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី - ảnh 1ទាហានអ៊ីរ៉ាក់ឈរយាមនៅតំបន់បៃតងក្នុងក្រុងបាកដាដ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចលើនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi កាលពីថ្ងៃទី៧ ខែវិច្ឆិកា(រូបថត៖ THX/TTXVN)

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi នៅថ្ងៃទី៧ ខែវិច្ឆិកា បានឲ្យដឹងថា បានកំណត់មុខសញ្ញាជនប៉ុនប៉ងធ្វើឃាតលោក ក៏ដូចជាប្រភពដើមនៃយន្តហោះគ្មានមនុស្ស បើក ដែលសំដៅទៅលើលំនៅដ្ឋានរបស់លោក ក្នុងរដ្ឋធានី បាកដាដ (Baghdad) នាព្រឹកថ្ងៃដដែល។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា នឹងតាមប្រមាញ់ជនល្មើស ហើយនឹងបង្ហាញអត្តសញ្ញាណនៃមុខសញ្ញាទាំងនេះ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានឲ្យដឹងថាជនសង្ស័យខាងលើនេះ ដូចជាជនដៃដល់ដែលបានសម្លាប់មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់ (INIS) លោក Nibras Farman ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

នៅព្រឹកព្រលឹមថ្ងៃទី ៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក al-Kadhimi បានរូចផុតពីការប៉ុនប៉ងធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើកទៅលើលំនៅដ្ឋានរបស់លោកនៅក្នុងតំបន់បៃតង Green Zone ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងរដ្ឋធានីបាកដាដ។ ឧប្បត្តិហេតុនេះបានកើតឡើងក្នុងបរិបទដែលរលកនៃការតវ៉ានៅរដ្ឋធានីបាកដាដ ប្រឆាំងជំទាស់នឹងលទ្ធផលនៃការបោះឆ្នោត សភាកាលពីថ្ងៃទី ១០ខែតុលា ប្រែក្លាយជាចលាចលហិង្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ