អ៊ីរ៉ង់ចង់បង្កើនសមាហរណកម្មជាមួយពិភពលោក
(VOVWORLD) /  
|
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (Getty) |
Vovworld-ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី២៣មករាបានឲ្យ
ដឹងថា ប្រទេសនេះនឹងប្រក្រតីទំនាក់ទំនងជាមួយសហភាពអឺរ៉ុបយ៉ាងឆាប់ៗបន្ទាប់
ពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែជាបណ្ដោះអាសន្នចាប់ផ្ដើមបានអនុវត្តនាសប្ដាហ៍មុន។
ទន្ទឹមនឹងនោះ អ៊ីរ៉ង់កំពុងនាំទំនាក់ទំនងជាមួយអាមេរិកទៅដំណាក់កាលថ្មី ក្នុងនោះ
លោក Rouhani បានអំពាវនាវអាមេរិកត្រូវមានសកម្មភាពជាក់ស្ដែងដើម្បីជំរុញ
ដំណើរការសមាហរណកម្មមានចរិតលក្ខណៈស្ថាបនាជាមួយសាធារណៈរដ្ឋឥស្លាម
នេះជាមួយពិភពលោក។
ថ្លែងមតិនៅវេទិការសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ស្វីស
ប្រធានាធិបតី Rouhani បានសម្ដែងបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសលើពិភពលោកក្នុងពេលដែលបទដាក់ទណ្ឌកម្មរបស់អាមេរិកនិង
លោកខាងលិចត្រូវបានបន្ធូស្រាលតាមកិច្ចព្រមព្រៀងនុយគ្លេអ៊ែបណ្ដោះអាសន្នដែលភាគីនានាទទួលបាននាខែវិច្ឆិកាឆ្នាំ២០១៣៕
-VOVWORLD