អ៊ីរ៉ង់ចោទប្រកាន់អាមេរិកពីបទបំផ្លារាល់កិច្ចខិតខំប្រឹងប្រែងការទូត

(VOVWORLD) -លោក Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទស្វែងរកវិធីបំផ្លាញកិច្ចខិតខំប្រឹងប្រែងខាងការទូត ក្នុងបរិបទដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីធ្វើជាអាជ្ញាកណ្តាលសម្រុះសម្រួលភាពតានតឹង នៅតំបន់មជ្ឈឹមបូព៌ានាបច្ចុប្បន្ននេះ។
អ៊ីរ៉ង់ចោទប្រកាន់អាមេរិកពីបទបំផ្លារាល់កិច្ចខិតខំប្រឹងប្រែងការទូត - ảnh 1 ភ្លើងឆេះនៅឈូងសមុទ្រ Oman (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៤ ខែមិថុនា លោក Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានច្រានចោលការការចោទប្រកាន់របស់អាមេរិក ស្ដីពីការដែលនាវាដឹកប្រេងចំនួនពីរគ្រឿងត្រូវវាយប្រហារនៅឈូងសមុទ្រ Oman ព្រមទាំងចាត់ទុកថាទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទៅលើទីក្រុងតេអេរ៉ង់ ដោយគ្មានភស្តុតាងច្បាស់លាស់ណាមួយឡើយ។ លោក Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទស្វែងរកវិធីបំផ្លាញកិច្ចខិតខំប្រឹងប្រែងខាងការទូត ក្នុងបរិបទដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីធ្វើជាអាជ្ញាកណ្តាលសម្រុះសម្រួលភាពតានតឹង នៅតំបន់មជ្ឈឹមបូព៌ានាបច្ចុប្បន្ននេះ។

សេចក្ដីប្រកាសពោលខាងលើ គឺសំដៅតបតវិញនឹងការដែល លោកប្រធានាធិបតីអាមេរិក Donald Trump បានចោទប្រកាន់អ៊ីរ៉ង់ឈរនៅពីក្រោយការវាយប្រហារលើនាវាដឹកប្រេងសញ្ញជាតិណ័រវ៉េនិងជប៉ុននាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ