អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចធ្វើបំភ្លឺឲ្យច្បាស់លាស់គ្រប់បញ្ហាទាំងអស់ជាមួយ IAEA

(VOVWORLD) -   អ៊ីរ៉ង់បានអះអាងថាប្រទេសនេះបានត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហាទាំងអស់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)ព្រមទាំងសម្តែងនូវការខកចិត្តចំពោះរបាយការណ៍នាពេលថ្មីៗនេះរបស់ទីភ្នាក់ងារនេះដែលក្នុងនោះរួមមានខ្លឹមសារស្តីពីការមិនអនុញ្ញាតឲ្យអភិក្រមនឹងមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចធ្វើបំភ្លឺឲ្យច្បាស់លាស់គ្រប់បញ្ហាទាំងអស់ជាមួយ IAEA - ảnh 1 អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi (រូបថត៖ THX / TTXVN)

នៅក្នុងឯកសារនាថ្ងៃទី ១១ ខែមិថុនា គណៈប្រតិភូបេសកកម្មអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានទីស្នាក់ការនៅ Vienna (ប្រទេស អូទ្រីស) បានអះអាងថាប្រទេសនេះបន្តសហការយ៉ាងសកម្មជាមួយទីភ្នាក់ងាត្រួតពិនិត្យនុយក្លេអ៊ែររបស់អ. ស.ប ក្នុង រយៈពេល ២ ខែកន្លងមកនេះ ដើម្ បីឈានទៅសម្រេចបាននូវការយល់ដឹងរួម និងអាចបើកឱកាសមួយសម្រាប់ការដោះស្រាយបញ្ហាដែលពាក់ព័ន្ធនានាផងដែរ។

អ៊ីរ៉ង់បានឲ្យដឹងថាសំណើរនៃការអភិក្រមដូចពោលខាងលើនេះគឺផ្អែកលើ “ព័ត៌មានក្លែងបន្លំ” ដោយចោទប្រកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាបានស្វែងរកវិធីដើម្បីដាក់សំពាធទៅលើអ៊ីរ៉ង់ចំពោះ IAEA តែម្តង។ ហេតុដូច្នេះអ៊ីរ៉ង់បានសម្តែងការសោកស្តាយនិងខកចិត្តចំពោះរបាយការណ៍នាពេលថ្មីៗនេះរបស់ IAEA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ