អ៊ីរ៉ង់និង IAEAសម្រចបានកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៉ែរ

អ៊ីរ៉ង់និង IAEAសម្រចបានកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៉ែរ - ảnh 1
អ៊ីរ៉ង់និង IAEAពេញចិត្តចំពោះកិច្ចកិច្ចព្រមព្រៀងដែលសម្រចបាន (រូបថតៈ AFP)


(VOVworld)-នាថ្ងៃទី៩កុម្ភៈ បេសកជនពិសេសប្រចាំនៅទីភ្នាក់ងារថាមពល
បរមាណូអន្តរជាតិ (IAEA)លោក Reza Najafi បានឲ្យដឹងថា ក្នុងបណ្តាកិច្ចចរចារ
ជាមួយ IAEA អ៊ីរ៉ង់បានយល់ព្រមបន្ថែមលើជំហានជាក់ស្តែងចំនួន៧ សំដៅស្វែង
រកវិធានការធានា ដើម្បីបង្កើនចរិតលក្ខណៈតម្លាភាពក្នុងកម្មវិធីនុយក្លេអ៊ែររបស់
តេហ៉េរង់។ តាមគំរោង អគ្គនាយក IAEA Yukia Amano នឹងជូនដំណឹងអំពី លទ្ធ
ផលជាមួយថ្នាក់ដឹកនាំ IAEA។ សេចក្តីជូនដំណឹងពោលខាងលើ ត្រូវបាននាំចេញ បន្ទាប់ពីបញ្ចប់កិច្ចចរចាររវាងអ្នកជំនាញការ IAEA ជាមួយមន្ត្រី នុយក្លេអ៊ែររបស់
អ៊ីរ៉ង់មួយចំនួនដែលដឹកនាំដោយលោក Reza Najafi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ