អ៊ីរ៉ង់និងក្រុម P5+1 ទទួលបានកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរប្រវត្តិសាស្ត្រ

អ៊ីរ៉ង់និងក្រុម P5+1 ទទួលបានកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរប្រវត្តិសាស្ត្រ - ảnh 1
អ៊ីរ៉ង់និងក្រុម P5+1 ទទួលបានកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរប្រវត្តិសាស្ត្រ (Image: VNA)


(VOVworld) – ក្រោយរយៈពេល ១១ ឆ្នាំនិង ១៨ ថ្ងៃដំណើរការចរចារដ៏តានតឹង
នៅរដ្ឋធានី Vienna (អូទ្រីស) នាថ្ងៃទី ១៤ កក្កដា អ៊ីរ៉ង់និងក្រុម P5+1 ទទួលបាន កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដែលត្រូវបានវាយតំលៃនិងធ្វើឲ្យផ្លាស់ប្តូរទាំងស្រុង
តំបន់​មជ្ឈឹមបូព៌ារ។ តាមកិច្ចព្រមព្រៀងនោះ បណ្ដាបទដាក់ទណ្ឌកម្មដែល
អាមេរិក សហភាពអឺរ៉ុប (EU) អ.ស.ប. ចំពោះសាធារណៈរដ្ឋឥស្លាមនេះនឹង
ត្រូវបានលុប ចោល។ ជំនួសនោះ Tehran យល់ព្រមកាត់បន្ថយកម្មវិធីអភិវឌ្ឍន៍
នុយក្លេអ៊ែរ ដែលលោកខាងលិចសង្ស័យបំរើឲ្យការផលិតគ្រាប់បែកនុយក្លេអ៊ែរ
។ អ៊ីរ៉ង់នឹង អនុញ្ញត្តិឲ្យអ្នកសង្គេតការ អ.ស.ប. ទាក់ទងផ្ទាល់ជាមួយមូលដ្ឋា
នយោធានៅ​ប្រទេសនេះ។ បទដាក់ទណ្ឌកម្មអាចត្រូវបានស្តារឡើងវិញក្នុង
រយៈពេល ៦៥ ថ្ងៃ ក្នុងករណី អ៊ីរ៉ង់រំលោភលើកិច្ចព្រមព្រៀងពោលខាងលើ។
ក្រៅពីនោះ បទហាមឃាត់សព្វារុធរបស់ អ.ស.ប. បន្តមានសុពលភាពក្នុង
រយៈពេល ៥ ឆ្នាំនិងបទហាមឃាត់អ៊ីរ៉ង់ទិញបច្ចេកវិទ្យាគ្រាប់មីស៊ីលនឹងមាន
សុពលភាពក្នុងរយៈពេល ៨ ឆ្នាំ ជាបន្ត។ កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់និងក្រុម  
P5+1 នឹងចូលជាធរមានបន្ទាប់ពី ៩០ ថ្ងៃគិតតាំងពីក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អនុម័តលើឯកសារនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ