អ៊ីរ៉ង់និងក្រុមP៥+១សម្រេចបានកិច្ចព្រមព្រៀងសំខាន់អំពីនុយក្លេអ៊ែរ

អ៊ីរ៉ង់និងក្រុមP៥+១សម្រេចបានកិច្ចព្រមព្រៀងសំខាន់អំពីនុយក្លេអ៊ែរ - ảnh 1
កិច្ចព្រមព្រៀង១រវាងអ៊ីរ៉ងនិងក្រុម P៥+១(រូបថតៈ AP)


(VOVworld)-នាថ្ងៃទី២៤វិច្ឆិកា អ៊ីរ៉ង់និងក្រុម P៥+១ (រួមមានអាល្លឺម៉ង់និងប្រ​ទេស
ចំនួន៥ជាសមាជិកអចិន្ត្រៃយ៌ក្រុមប្រឹក្សាសន្តិសុខអ.ស.ប គឺអង់គ្លេស អាមេរិក បារំាង
រុស្ស៊ី ចិន) សម្រេចបានកិច្ចព្រមព្រៀងដំបូងស្តីអំពីកម្មវិធី នុយក្លេអ៊ែរ។ តំណាងជាន់
ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច ការបរទេសរបស់សហភាពអឺរ៉ុប
(EU) តំណាងឲ្យក្រុម P៥+១ លោកស្រី Catherine Ashton និងប្រធានក្រុមចរចារ
អ៊ីរ៉ង់ រដ្ឋមន្រ្តីការបរទេសលោក Mohammad Javad Zarif បានបញ្ជាក់ថា​ ក្រោយរយៈ
ពេលជិត៥ថ្ងៃពិភាក្សា ដ៏តានតឹង ភាគីទាំងពីរត្រូវសម្រេចបានកិច្ចព្រមព្រៀងបណ្តោះ
អាសន្ន។ តាមនោះ អ៊ីរ៉ង់នឹងបញ្ចប់ការចំរាញ់សារជាតិ Uraniលើកម្រិត៥%ក្នុងរយៈ
ពេល ៦ខែ ដើម្បីវ៉ាស៊ីនតោននឹងបន្ធូស្រាលរាល់វិធានការដាក់ទណ្ឌកម្មទៅលើ
ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ