អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយប្លុកអាស៊ាន
(VOVworld) - អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយសមាគមន៍បណ្ដា
ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអាស៊ានលោក
Valiollah Mohammadi Nasrabadi បានអះអាងដូច្នេះនៅពិធីជូនសារតាំងឡើងអគ្គលេ
ខាធិការអាស៊ានលោក Le Luong Minh នាថ្ងៃទី២៣ កក្កដា។ឯកអគ្គ រដ្ឋទូត Nasra-
badi បានលើកច្បាស់ថា អ៊ីរ៉ង់នឹងបង្កើនទំនាក់ទំនងសហប្រតិបតិ្ត ការជាមួយអា
ស៊ានជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ វិទ្យា សាស្ត្របច្ចេកវិទ្យា
និងអប់រំ។ រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានអបអរ
សាទរឯក អគ្គរដ្ឋទូត Nasrabadi ដោយត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់
ប្រចាំនៅ អាស៊ាន។លោក Le Luong Minh ក៏បានជូនដំណឹងជាមួយឯកអគ្គរដ្ឋទូត
Nasrabadi អំពីដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ថា
អាស៊ានទទួលបានការបោះជំហានដ៏រឹងមាំដើម្បីឆ្ពោះទៅការកសាងសហគមន៍
មួយនាចុងឆ្នាំនេះ៕