អ៊ីរ៉ង់​​​បើក​ការ​វាយ​ប្រហារ​​ទ្រុងទ្រាយ​ធំ​​ដោយ​​មី​ស៊ី​ល​និង​ UAV លើ​អ៊ីស្រាអែល

(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែមេសា អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើយន្តហោះដ្រូន (UAV) និងមីស៊ីលសំដៅទៅលើអ៊ីស្រាអែល។ ការវាយប្រហារនេះ បានបញ្ចប់នៅព្រឹកថ្ងៃទី ១៤ ខែមេសា។

សេចក្តីប្រកាសនៅលើបណ្តាញសង្គមរបស់ស្ថានបេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី១៤ មេសា បានអះអាងថា ការសងសឹកចំពោះការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ូលរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសាបានបញ្ចប់រួចហើយ។ សេចក្តីប្រកាសក៏បានបញ្ជាក់ថា ប្រសិនបើអ៊ីស្រាអែលនៅតែបន្តធ្វើកំហុស   នោះការសងសឹកបន្ទាប់របស់អ៊ីរ៉ង់នឹងកាន់តែសាហាវជាង។ លើសពីនេះទៅទៀត បេសកកម្មអ៊ីរ៉ង់ក៏បានព្រមានអាមេរិកឲ្យដាក់ខ្លួននៅឆ្ងាយពីជម្លោះបច្ចុប្បន្ន។

អ៊ីរ៉ង់​​​បើក​ការ​វាយ​ប្រហារ​​ទ្រុងទ្រាយ​ធំ​​ដោយ​​មី​ស៊ី​ល​និង​ UAV លើ​អ៊ីស្រាអែល - ảnh 1សមយុទ្ធ UAV របស់អ៊ីរ៉ង់ នៅខែតុលា ឆ្នាំ២០២៣។ រូបថត៖ Getty Images 

យោងតាមសេចក្តីប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលអន្តរទ្វីប និងគ្រូសមីស៊ីលនិង UAV ជាង ២០០ គ្រាប់ក្នុងការវាយប្រហារលើប្រទេសនេះ។ សព្វាវុធខាងលើភាគច្រើនត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអាមេរិកនិងអង់គ្លេសប្រចាំតំបន់ មុនពេលចូលក្នុងដែនអាកាសអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់ប្រទេសនេះ បានបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី១៤ ខែមេសា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។

រួមជាមួយប្រទេសអ៊ីរ៉ង់ ក្រុមប្រដាប់អាវុធជាច្រើននៅក្នុងតំបន់បានបើកការវាយប្រហាររយៈចម្ងាយឆ្ងាយ ក្នុងពេលដំណាលគ្នាសំដៅទៅលើដែនដីអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធរ៉ាដាការពារដែនអាកាសរបស់ប្រទេសនេះ បានកត់ត្រានូវយន្តហោះដ្រូនជាច្រើនដែលចាកចេញពីប្រទេសយេម៉ែន ឆ្ពោះទៅប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៣ មេសា។ ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា កងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ចូលទៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ