អ៊ីរ៉ង់បដិសេធការអំពាវនាវឲ្យមានការអត់ធ្មត់របស់លោកខាងលិច

(VOVWORLD) - រដ្ឋាភិបាលអ៊ីរ៉ង់នៅថ្ងៃទី ១៣ ខែសីហា បានច្រានចោលការអំពាវនាវពីបណ្តាប្រទេសលោកខាងលិចឱ្យបោះបង់ចោលការគំរាមកំហែងសងសឹកអ៊ីស្រាអែលទាក់ទងនឹងការស្លាប់របស់មេដឹកនាំនយោបាយនៃចលនាអ៊ីស្លាមហាម៉ាសលោក Ismail Haniyeh ក្នុងការវាយប្រហារនៅទីក្រុងតេអេរ៉ង់ (អ៊ីរ៉ង់) កាលពីចុងខែមុន។

នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានបញ្ជាក់ថា ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានស្នើសុំឱ្យអ៊ីរ៉ង់បោះបង់សកម្មភាពឆ្លើយតបរបស់ខ្លួន ដែលផ្ទុយនឹងគោលការណ៍ និងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។

អ៊ីរ៉ង់បដិសេធការអំពាវនាវឲ្យមានការអត់ធ្មត់របស់លោកខាងលិច - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Naser Kanani  (រូបថត៖ IRNA/TTXVN)

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី ៣១ ខែកក្កដា មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើផ្ទះសំណាក់ដែលលោកស្នាក់នៅ នៅភាគខាងជើងនៃរដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់និងក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើការវាយប្រហារនេះ។ អ៊ីស្រាអែលមិនទទួលស្គាល់ទេ ប៉ុន្តែក៏មិនបដិសេធការចោទប្រកាន់នេះដែរ។ កាយវិការពោលខាងលើ ត្រូវបានចាត់ទុកថា បង្កើនហានិភ័យនៃជម្លោះកាន់តែរីករាលដាលនៅមជ្ឈិមបូព៌ា ខណៈដែលការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងចលនាហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបនៅតែបន្ត។

ប្រទេសជាច្រើនបាននិងកំពុងដាក់ពង្រាយកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីរាំងស្កាត់ហានិភ័យនេះ។ ថ្មីៗនេះ មេដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអាមេរិកបានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខក្នុងតំបន់ ក្នុងករណីដែលអ៊ីរ៉ង់សងសឹកអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ១២ ខែសីហា មេដឹកនាំនៃបណ្តាប្រទេសខាងលើបានអំពាវនាវឱ្យអ៊ីរ៉ង់ដកការគំរាមកំហែងនៃការវាយប្រហារយោធាប្រឆាំងនឹងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ