អ៊ីរ៉ង់បានសម្រេចកសាងរ៉េអទ័រនុយក្លេអ៊ែរថ្មី

(VOVworld)  - នាថ្ងៃទី ២០ មិថុនា កាណាល់ទូរទស្សជាតិអ៊ីរ៉ង់បានឲ្យដឹងថា៖ អ៊ីរ៉ង់បានសម្រេចកសាងរ៉េអទ័រនុយក្លេអ៊ែរក្នុងតំបន់ Zarghan ភាគខាងត្បូង
ទីក្រុង Tehran។ គោលដៅនៃការកសាងរ៉េអទ័រនុយក្លេអ៊ែរនេះគឺសំដៅបំរើឲ្យ ផលិតកម្មបណ្ដាសារធាតុលើវិស័យវេជ្ជសាស្ត្រនិងកសិកម្ម។ ការណាល់ទូរ
ទស្ស ជាតិអ៊ីរ៉ង់មិនទាន់ជូនដំណឹងពេលវេលាប្រាកដដែលរ៉េអទ័រនេះនឹងត្រូវ
បានសាងសង់នោះទេ។ កាយវិការនេះរបស់  Tehran​ អាចទទួលបានប្រតិកម្ម
យ៉ាងមឹងម៉ាត់ពីបណ្ដាប្រទេសលោកខាងលិច ដែលកំពុងនមានការសង្ស័យ
ចំពោះកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ៕

អ៊ីរ៉ង់បានសម្រេចកសាងរ៉េអទ័រនុយក្លេអ៊ែរថ្មី - ảnh 1
អ៊ីរ៉ង់បានសម្រេចកសាងរ៉េអទ័រនុយក្លេអ៊ែរក្នុងតំបន់ Zarghan ភាគខាងត្បូង ទីក្រុង Tehran។ (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ