អ៊ីរ៉ង់ប្រកាសថាបទហ៊ុំព័ទ្ធអាវុធរបស់អង្គការសហប្រជាជាតិត្រូវបានដកចេញ
(VOVWORLD) - នៅឆ្នាំ ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយក្រុម P5 + 1 (រួមមានសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន រួមជាមួយអាល្លឺម៉ង់) ផងដែ
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ (រូបថត៖ AFP / VNA) |
ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃទី ១៨ ខែតុលាថាបទហ៊ុំព័ទ្ធដោះដូរអាវុធរបស់ អង្គការសហប្រជាជាតិរយៈពេល ៥ ឆ្នាំទៅលើប្រទេសនេះត្រូវបានដកចេញ ឲ្យស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រឆ្នាំ ២០១៥ ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់បានសរសេរថា“ គិតត្រឹមថ្ងៃនេះ (១៨ ខែតុលា) រាល់ការរឹតត្បិតលើការដោះដូរអាវុធ បណ្ដាសកម្មភាពពាក់ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុទៅនិងមកពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ” ។ នៅឆ្នាំ ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយក្រុម P5 + 1 (រួមមានសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងរួមជាមួយអាល្លឺម៉ង់) ផងដែរ៕