អ៊ីរ៉ង់ប្រកាសមិនចរចារអំពីកម្មវិធីគាំជ្រួចមីស៊ីន

អ៊ីរ៉ង់ប្រកាសមិនចរចារអំពីកម្មវិធីគាំជ្រួចមីស៊ីន - ảnh 1
អ៊ីរ៉ង់ប្រកាសមិនចរចារអំពីកម្មវិធីគាំជ្រួចមីស៊ីន (AP)

        Vovworld-នាថ្ងៃទី១០កុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi
បានឲ្យដឹងថា Tehran នឹងមិនចរចារជាមួយក្រុម P5+1 (រួមមានប្រទេស​សមាជិក
អចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥និងអាល្លឺម៉ង់)អំពីកម្មវិធី
កាំជ្រួចមីស៊ីននៃប្រទេសនេះឡើយ។ Tehran នឹងមិនចរចារអំពីបញ្ហា​ណាមួយក្រៅ
ពីសំណុំឯកសារអំពីកម្មវិធីនុយគ្លេអ៊ែនៃប្រទេសនេះទេ។ ក៏តាមលោក Araqchi ថា បញ្ហាការពារយោធាជាក្របខ័ណ្ឌក្រហមចំពោះអ៊ីរ៉ង់និង Tehran មិន​អនុញ្ញាតយក​បញ្ហាដូច្នេះមកពិភាគ្សានៅវង់ចរចារជាបន្តទេ។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ថ្លែងមតិនៅអូស្ទ្រីសនាថ្ងៃទី១០កម្ភៈ អគ្គនាយករងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Tero Varjoranta
បានឲ្យដឹងថា អ៊ីរ៉ង់និង IAEA ទទួលបានវឌ្ឍនភាពក្នុងការចរចារអំពី​កម្មវិធីនុយគ្លេអែ
ប៉ុន្តែនៅមានបញ្ហាសេសសល់មួយចំនួនផងដែរ។ ទីភ្នាក់ងារនេះកំពុងស៊ើប​អង្កេត​អំពី​
លទ្ធភាព Tehran ប្រើប្រាស់កម្មវិធីនុយគ្លេអ៊ែដើម្បីគោលដៅយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ