អ៊ីរ៉ង់ផលិតថ្នាំព្យាបាលជំងឺ Covid-19

(VOVWORLD) - ស្ថាប័នចំណីអាហារនិងឪសថរបស់អ៊ីរ៉ង់ទើបបានប្រកាសថាផលិតបាន      ឱសថចម្រុះមួយ ដើម្បីព្យាបាលជម្ងឺរាតត្បាត Covid-19 ហើយគ្រោងនឹងលក់ចេញទៅកាន់លើទីផ្សារនាពេលឆាប់ៗនេះ។
អ៊ីរ៉ង់ផលិតថ្នាំព្យាបាលជំងឺ Covid-19 - ảnh 1 សកម្មភាពកំចាត់មេរោគនៅអ៊ីរ៉ង់។ (រូបថត៖ Reuters)

ប្រមុខនៃស្ថាប័ននេះលោក Moham mad  Reza Shanh Saz បានឲ្យដឹងថាអាច     ផលិតថ្នាំប្រភេទមួយ ដើម្បីព្យាបាលឲ្យអ្នកជម្ងឺ covid-19 ហើយថ្នាំនេះនឹងត្រូវបានលក់ចេញលើទីផ្សារក្នុងរយៈពេល ពី ៧ ទៅ ១០ ថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថាថ្នាំនេះត្រូវបានសាកល្បងធ្វើតេស្តលើអ្នកជំងឺមួយចំនួន ហើយបានឆ្លងកាត់ការធ្វើតេសត្តគ្លីនិក ក៏ដូចជាទទួលបានអាជ្ញាប័ណ្ណជាចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ