អ៊ីរ៉ង់មានការមន្ទិលសង្ស័យចំពោះការចរចាជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងវីឌីអូថ្មីៗដែលទើបបានចេញផ្សាយកាលពីថ្ងៃទី១៧ខែធ្នូ នៅលើបណ្តាញ សង្គម Twitter រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថាកិច្ចចរចារជាមួយសហរដ្ឋអាមេរិកទំនងជាមិនកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់លក្ខខណ្ឌជាមួយទីក្រុងតេអេរ៉ង់។
អ៊ីរ៉ង់មានការមន្ទិលសង្ស័យចំពោះការចរចាជាមួយសហរដ្ឋអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif 

លោក Mohammad Javad Zarif បានអះអាងថាអ៊ីរ៉ង់នឹងមិនចរចារនៅពេលអាមេរិកដាក់លក្ខខណ្ឌចំនួន ១២ចំណុច ហើយស្នើឱ្យទីក្រុងតេអេរ៉ង់ត្រូវឆ្លើយតមនឹងតម្រូការទាំងនេះផងដែរហើយគប្បីពិចារណាលើកិច្ចចរចាដើម្បីដោះស្រាយបញ្ហាទ្វេភាគី។ លោកក៏បានសង្កត់ធ្ងន់ទៀតថាថ្នាក់ដឹកនាំអាមេរិកត្រូវតែឆ្លើយតបនឹងតម្រូវការនៃលក្ខខណ្ឌទាំងនេះមុនពេលគេរៀបចំឡើងកិច្ចចរចាជាមួយប្រទេសដទៃទៀតផងដែរ។

នាថ្ងៃទី១២ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានអំពាវនាវឱ្យអ.ស.ប បន្តដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ដោយបង្ខំឱ្យបញ្ឈប់កម្មវិធី    មីស៊ីលរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ