អ៊ីរ៉ង់មានគោលបំណងកែលំអរទំនាក់ទំនងជាមួយមហាអំណាចលោកខាងលិច

អ៊ីរ៉ង់មានគោលបំណងកែលំអរទំនាក់ទំនងជាមួយមហាអំណាចលោកខាងលិច - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (firstpost.com)

        Vovworld-អ៊ីរ៉ង់មានគោលបំណងកែលំអរទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក
និង​មហា​អំណាច​លោកខាងលិច។ សេចក្តីប្រកាសពោលខាងលើត្រូវបានប្រធា
នាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani នាំចេញក្នុងអត្ថបទសរសេរមួយដែលចុះផ្សាយ
លើ​កាសែតអាល្លឺម៉ង់ Sueddeutsche Zeitung ចេញផ្សាយនាថ្ងៃទី២៣ធ្នូ។ ថ្នាក់​ដឹកនាំ
អ៊ីរ៉ង់បានលើកច្បាស់ថា  Tehran ចង់កសាងនិងកែលំអរទំនាក់ទំនងជាមួយ​ប្រទេស
ទ្វិបអឺរ៉ុបនិងអាមេរិកខាងជើងដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់
គ្នា។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចបំភ្លេចបានព្រឹត្តិការណ៍ដែលជះឥទ្ធិពល​
ដល់​ទំនាក់ទំនងរវាងប្រទេសនេះជាមួយអាមេរិកក្នុងអំឡុង៦០ឆ្នាំកន្លងមកទេ ប៉ុន្តែ
បណ្ដា​ភាគីត្រូវប្រមូលផ្ដុំទៅលើបច្ចុប្បន្ននិងឆ្ពោះទៅអនាគត។ ទាក់ទិនដល់កម្មវិធី​
នុយគ្លេអ៊ែ​របស់អ៊ីរ៉ង់ លោក Rouhani បានអះអាងថា អ៊ីរ៉ង់នឹងមិនបោះចោលសិទ្ធិ​
បាន​ទទួលផលពីថាមពលនុយគ្លេអ៊ែ ទន្ទឹមនឹងនោះ Tehran នឹងខំប្រឹងប្រែង​ដើម្បី​លុបបំបាត់ការសង្ស័យក៏ដូចជាដោះស្រាយរាល់សំនួរដោយសមស្របអំពីកម្មវិធី​
នុយគ្លេអ៊ែរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ