អ៊ីរ៉ង់មិនចង់ឲ្យភាពតានតឹងកើនឡើងក្នុងតំបន់នោះទេ ប៉ុន្តែត្រូវធ្វើការព្រមានចំពោះអ៊ីស្រាអែល
(VOVWORLD) - យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ៥ ខែសីហា ប្រទេសនេះនឹងបង្កើតនូវសមត្ថភាពគំរាមកំហែងចំពោះអ៊ីស្រាអែល ប៉ុន្តែមិនចង់បង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការពង្រឹងស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់នឹងសម្រេចបានតាមរយៈការដាក់ទណ្ឌកម្ម និងការគំរាមកំហែងចំពោះអ៊ីស្រាអែល។ លោក Kanaani បានបញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាមនេះ មានសិទ្ធិដាក់ទណ្ឌកម្មលើអ៊ីស្រាអែលក្នុងក្របខណ្ឌនៃច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ។ រូបថត៖ en.mfa.ir |
នាថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយព្រះមហាក្សត្រហ្ស៊កដានី បន្ទាប់ពីជំនួបសន្ទនាតាមទូរស័ព្ទរបស់រដ្ឋមន្ត្រីការបរទេស Antony Blinken ជាមួយនាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានអំពាវនាវឱ្យភាគីពាក់ព័ន្ធចាត់វិធានការក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីទប់ស្កាត់ការឡើងជណ្តើរ និងកាត់បន្ថយភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកក៏បានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមរៀបចំសម្រាប់គ្រប់សេណារីយ៉ូទាំងអស់នៅមជ្ឈិមបូព៌ា។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការទូត មន្ទីរបញ្ចកោណបានដាក់ពង្រាយប្រភពកម្លាំងមួយចំនួនទៅកាន់មជ្ឈិមបូព៌ាចំពោះហានិភ័យនៃការវាយប្រហាររបស់អ៊ីរ៉ង់ ដូចជាការបញ្ជូនក្រុមយន្តហោះចម្បាំង នាវាកងទ័ពជើងទឹក និងកងកម្លាំងការពារដែនអាកាសទៅកាន់មជ្ឈិមបូព៌ា; បានប្រកាសនឹងរក្សាវត្តមានរបស់ក្រុមវាយប្រហារមួយនៅលើនាវាផ្ទុកយន្តហោះក្នុងតំបន់មជ្ឈិមបូព៌ា និងបានរៀបចំមីស៊ីលការពារដែនអាកាសនៅក្នុងតំបន់៕