អ៊ីរ៉ង់រិះគន់លើគោលនយោបាយអឺរ៉ុបដែលបណ្តាលឱ្យប្រព័ន្ធ INSTEX ទទួលបរាជ័យ

(VOVWORLD) - ឧបករណ៍គាំទ្រការផ្លាស់ប្តូរពាណិជ្ជកម្ម (INSTEX - ប្រព័ន្ធទូទាត់ដើម្បីកាត់បន្ថយការខូចខាតពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋ អាមេរិក) មិនមានប្រសិទ្ធភាពទេដោយសារ តែគោលនយោបាយនៃបណ្តាប្រទេសអឺរ៉ុបក្នុងរយៈពេលកន្លងមក។
អ៊ីរ៉ង់រិះគន់លើគោលនយោបាយអឺរ៉ុបដែលបណ្តាលឱ្យប្រព័ន្ធ INSTEX ទទួលបរាជ័យ - ảnh 1រូបថតឧទារហរណ៍ (ប្រភព៖ AIBE)

នាថ្ងៃទី ១៧ ខែមករា ធនាគារកណ្តាលអ៊ីរ៉ង់ (CBI) បានឲ្យដឹងថា ឧបករណ៍គាំទ្រការផ្លាស់ប្តូរពាណិជ្ជកម្ម (INSTEX - ប្រព័ន្ធទូទាត់ដើម្បីកាត់បន្ថយការខូច ខាតពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋ អាមេរិក) មិនមានប្រសិទ្ធភាពទេដោយ សារ តែគោលនយោបាយនៃបណ្តាប្រទេសអឺរ៉ុបក្នុងរយៈពេលកន្លងមក។

ក្រុម E3 (រួមមានចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់) គឺជាបណ្តាប្រទេសសមាជិកអឺរ៉ុប ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររួមនៃផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដើម្បីបង្កើតប្រព័ន្ធ INSTEX នៅខែមករាឆ្នាំ ២០១៩ សំដៅជួយសង្គ្រោះស្ថានភាពបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង JCPOA កាលពីឆ្នាំ ២០១៨។ ទោះជាយ៉ាងណាក៏ដោយធនាគារកណ្តាលអ៊ីរ៉ង់បានអះអាងថា INSTEX បាន ទទួលបរាជ័យដោយសារតែបណ្តាប្រទេសសមាជិកអឺរ៉ុប មិនបានបង្កើនកម្លាំងខាងហិរញ្ញវត្ថុនិងនយោបាយឯករាជ្យជាអតិបរមារបស់ខ្លួន ក៏ដូចជាមិនបានផ្តល់ធនធានហិរញ្ញវត្ថុជាទៀងទាត់សម្រាប់ប្រព័ន្ធនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ