អ៊ីរ៉ង់អំពាវនាវឲ្យកោះហៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយ P៥ + ១

(VOVWORLD) -អ៊ីរ៉ង់កំពុងអំពាវនាវឲ្យកោះហៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្រុម P៥ + ១ (រួមមាន៖ អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) សំដៅ ដោះស្រាយគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្ត នៅខាងក្រៅសន្និសីទជាន់ខ្ពស់របស់មហាក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ កញ្ញា នៅទីក្រុងញូវយ៉ក។
អ៊ីរ៉ង់អំពាវនាវឲ្យកោះហៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយ P៥ + ១ - ảnh 1

អ៊ីរ៉ង់អំពាវនាវឲ្យកោះហៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយ P៥ + ១

អ៊ីរ៉ង់កំពុងអំពាវនាវឲ្យកោះហៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្រុម P៥ + ១ (រួមមាន៖ អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) សំដៅ ដោះស្រាយគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្ត នៅខាងក្រៅសន្និសីទជាន់ខ្ពស់របស់មហាក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ កញ្ញា នៅទីក្រុងញូវយ៉ក។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ នាថ្ងៃទី ២៧ សីហា លោក Ali Akbar Salehi ប្រមុខស្ថាប័នថាមពលបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងជំរុញកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងអ៊ីរ៉ង់ និងក្រុម P៥ + ១។ នាថ្ងៃដដែល ឧត្តមសេនីយ៍ត្រី Hassan Firouzabadi ទីប្រឹក្សាយោធាជាន់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់បានប្រកាសថាការត្រួតពិនិត្យទី
កន្លែងយោធានៃប្រទេសនេះក្រោមលេសជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្ដរជាតិគឺមិនអាចទទួលយកបានឡើយ។ មូលហេតុគឺ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងក្រុម P៥ + ១ គឺមិនអនុញ្ញាតឱ្យរត្រួតពិនិត្យមូលដ្ឋានយោធាអ៊ីរ៉ង់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ