អ៊ីរ៉ង់អះអាងថានឹងមិនរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រសិនបើអាមេរិកដកខ្លួនចេញ

(VOVWORLD) -នាថ្ងៃទី ៣ ឧសភា ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានប្រកាសថា៖ ប្រទេសខ្លួននឹងមិនរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចនៅលើពិភពលោក ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។
អ៊ីរ៉ង់អះអាងថានឹងមិនរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រសិនបើអាមេរិកដកខ្លួនចេញ - ảnh 1 អ៊ីរ៉ង់អះអាងថានឹងមិនរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រសិនបើអាមេរិកដកខ្លួនចេញ

គេហទំព័ររបស់ទូរទស្សន៍ជាតិបានដកស្រង់សំដីទីប្រឹក្សាគោលនយោបាយកិច្ចការបរទេស លោក Ali Akbar Velayati បានលើកច្បាស់ថា៖ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ចុះហត្ថលេខាជាមួយក្រុម P5 + 1 (រួមមាន អង់គ្លេស បារាំង អាមេរិ រុស្ស៊ី ចិន និងអាល្លឺម៉ង់ ) កាលពីឆ្នាំ ២០១៥ ឬហៅថា ផែនការសកម្មភាពធំទូលាយរួម (JCPOA) នោះ តេអេរ៉ង់នឹងមិនចូលរួមកិច្ចព្រមព្រៀងនេះដែរ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្កោលទោសចំពោះការដែលអាមេរិកគំរាមកំហែងដកខ្លួនចិញពី JCPOA ព្រមទាំងប្រកាសថា៖ អ៊ីរ៉ង់នឹងមិនចរចាឡើងវិញស្ដីពីកិច្ចព្រមព្រៀងនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ