អឺរ៉ុបស្នើឱ្យបង្កើនវិធានការដោះស្រាយវិបត្តិថាមពល

(VOVWORLD) - យោងតាមលោក Michel សហភាពអឺរ៉ុបចាំបាច់ត្រូវពិភាក្សាឡើង វិញអំពីយន្តការកំណត់តម្លៃឥន្ធនៈ ឬអគ្គិសនី។
អឺរ៉ុបស្នើឱ្យបង្កើនវិធានការដោះស្រាយវិបត្តិថាមពល - ảnh 1កម្មករកែសំរួលប្រព័ន្ធទឹកនៃរោងចក្រចម្រាញ់ប្រេង Duna នៅទីក្រុង Szazhalombatta (ហុងគ្រី)។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី ១៦ ខែកញ្ញា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ចាត់ទុកថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវស្វែងរកវិធីថ្មី ក្រៅពីផែនការបច្ចុប្បន្ន ដើម្បីដោះស្រាយវិបត្តិថាមពល ហើយធានាឱ្យប្រជាជនមានសមត្ថភាពទូទាត់ វិក្កយបត្រថាមពល។ យោងតាមលោក Michel សហភាពអឺរ៉ុបចាំបាច់ត្រូវពិភាក្សាឡើង វិញអំពីយន្តការកំណត់តម្លៃឥន្ធនៈ ឬអគ្គិសនី។
តាមការរំពឹងថា រដ្ឋមន្ត្រីថាមពលបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបនឹង ពិភាក្សាលើសំណើទាំងនេះនៅថ្ងៃទី ៣០ ខែកញ្ញា មុនពេលមេដឹកនាំនៃប្រទេស សមាជិកសហភាពអឺរ៉ុបទាំង ២៧ ជួបប្រជុំគ្នាមួយសប្តាហ៍ក្រោយអំពីបញ្ហាថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ