អារ៉ាប៊ីសាអ៊ូឌីតបានផ្តន្ទាទោសចំពោះមុខសញ្ញាចំនួន ៨ នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹងករណីធ្វើឃាតអ្នកកាសែត J. Khashoggi

(VOVWORLD) - អ្នកកាសែត Khashoggi ដែលមានអាយុ ៥៩ ឆ្នាំ ជាជនជាតិ អារ៉ាប់ប៊ីសាអូឌីត។ លោកធ្លាប់ជាសហការីនៃកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ (សហរដ្ឋអាមេរិក) ហើយត្រូវបានគេធ្វើឃាតនៅពេលដែលលោកបានធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅអ៊ីស្តង់ប៊ុល។
អារ៉ាប៊ីសាអ៊ូឌីតបានផ្តន្ទាទោសចំពោះមុខសញ្ញាចំនួន ៨ នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹងករណីធ្វើឃាតអ្នកកាសែត J. Khashoggi - ảnh 1 អ្នកកាសែត Jamal Khashoggi  (រូបថត៖ EPA)

កាលពីថ្ងៃទី ៧ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីត បានប្រ កាសថា តុលាការព្រហ្មទណ្ឌទីក្រុងរីយ៉ាដបានធ្វើការផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ទៅ ២០ ឆ្នាំចំពោះមុខសញ្ញាចំនួន ៨ នាក់ ដែលពាក់ព័ន្ធនឹងករណីធ្វើឃាតអ្នកកាសែត Jamal Khashoggi ។

សូមបញ្ជាក់ដែរថា អ្នកកាសែត Khashoggi ដែលមានអាយុ ៥៩ ឆ្នាំ ជាជនជាតិ អារ៉ាប់ប៊ីសាអូឌីត។ លោកធ្លាប់ជាសហការីនៃកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ (សហរដ្ឋអាមេរិក) ហើយត្រូវបានគេធ្វើឃាតនៅពេលដែលលោកបានធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែតុលាឆ្នាំ ២០១៨ ដើម្បីស្នើសុំឯកសាររៀបការជាមួយស្ត្រីជនជាតិទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ