អាល្លឺម៉ង់៖ SPD យល់ព្រមចូលរួមកិច្ចចរចាបង្កើតរដ្ឋាភិបាលជាមួយ CDU/CSU

(VOVWORLD) - ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) នាថ្ងៃទី៤ ធ្នូ បានយល់ព្រមដំណើរការកិច្ចចរចាជាមួយសម្ព័ន្ធភាពប្រជាធិបតេយ្យ/សង្គម គ្រីស្ទសាសនា (CDU/CSU) របស់អធិការបតីលោកស្រី Angela Merkel ដើម្បី បង្កើតឡើងរដ្ឋាភិបាលកាន់អំណាចនៅអាល្លឺម៉ង់ តាមនោះបញ្ចប់វិបត្តិនយោបាយ នៅខឿនសេដ្ឋកិច្ចធំបំផុតនៃទ្វីបអឺរ៉ុបនេះ។
អាល្លឺម៉ង់៖ SPD យល់ព្រមចូលរួមកិច្ចចរចាបង្កើតរដ្ឋាភិបាលជាមួយ CDU/CSU - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានគណៈបក្ស SPD លោក Martin Schulz (រូបថត៖ AFP/TTXVN)

គណៈបក្ស SPD បានដាក់ចេញបញ្ជី ឈ្មោះសំណូមពរសំរាប់កិច្ចចរចានាពេលខាងមុខ ដែលក្នុងនោះមានសំណូមពរ ស្ដីពីបញ្ហាសេដ្ឋកិច្ចឬជនអន្តោប្រវេសន៍ ដែលត្រូវបានព្យាករណ៍ថា នឹងបង្កឡើង ការខ្វែងគំនិតជាមួយ CDU/CSU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ